គ្រូ​បង្វឹក​ល្បី​ឈ្មោះ​២​រូប ​បង្ហាញ​ចំណាប់​អារម្មណ៍ U22 ​កម្ពុជា​ក្នុង​ពូល​ខ្លាំង​នៅ​ស៊ីហ្គេម

  • 2017-08-08 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​នេះ ​ក្រុម U22 ​កម្ពុជា​នឹង​ធ្វើ​ការ​ធ្ងន់​មែនទែន ដោយសារ​តែ​ពួកគេ​ស្ថិត​ក្នុង​ពូល​ B ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​ ថៃ វៀតណាម ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត និង​ហ្វីលីពីន។

ចំពោះ​ការ​ប្រកួត​នេះ​ដែរ លោក​ Leonardo Vitorino ​បាន​បង្ហើប​ថា​ក្រុម​របស់​លោក​នឹង​ជួប​ការ​ពិបាក​ច្រើន ព្រោះ​លេង​ទល់​ក្រុម​ខ្លាំង​ៗ​ដូចជា វៀតណាម ​និង​ថៃ​ជា​ដើម។ យ៉ាង​នេះ​ក្ដី ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល ​ផ្ដាំ​ទៅ​កូន​ក្រុម​មិន​ត្រូវ​រាថយ​ឡើយ​ក្នុង​ការ​ប្រកួត ​ត្រូវ​សាមគ្គី​គ្នា​ជា​ក្រុម លេង​ជា​ក្រុម នោះ​អ្វី​គ្រប់​យ៉ាង​ក៏​អាច​សម្រេច​បាន​ដែរ។

លោកគ្រូប្រាក់ សុវណ្ណារ៉ា

ក្រុម​ U22 ​កម្ពុជា​ដែល​ភាគ​ច្រើន​ជា​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ​នេះ ​​ត្រូវ​បាន​គ្រូ​បង្វឹក​កម្ពុជា​២​នាក់ ​បង្ហាញ​ចំណាប់​អារម្មណ៍​ផង​ដែរ ក្នុង​នាម​ជា​អ្នក​តាមដាន​បាល់ទាត់​និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​យុវជន។ លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្លឹប​នៅ​លីគ​កំពូល​កម្ពុជា​ជា​ច្រើន ​និយាយ​ថា​ U22 ​នឹង​ជួប​ការ​ពិបាក​ច្រើន ​ប៉ុន្តែ​ពួកគេ​ក៏​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​ផង​ដែរ។ មិន​អាច​និយាយ​ពី​លទ្ធផល​មុន ប៉ុន្តែ​លោក​រំពឹង​ថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ ​ដូច​កាល​ប៉ះ​ជាមួយ​ក្រុម​ចិន ​និង​ជប៉ុន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក ភា សុភក្ត្រា ​គ្រូ​ជំនួយ​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ

ដោយ​ឡែក​សម្រាប់​លោក ភា សុភក្ត្រា ​គ្រូ​ជំនួយ​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ និង​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​យុវជន​កម្ពុជា​នោះ ​និយាយ​ដែរ​ថា​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leo ​គឺ​កម្ពុជា​មាន​ទម្រង់​លេង​ថ្មី ​ខុស​ប្លែក​ពី​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lee Tae Hoon ។ លោក​ទទួល​ស្គាល់​ថា​ក្នុង​ពូល B ​នេះ ថៃ​និង​វៀតណាម ​ហាក់​ល្អ​ជាង​កម្ពុជា​ដាច់​ទៅ​ហើយ ប៉ុន្តែ​បាល់ទាត់​មិន​អាច​ដឹង​លទ្ធផល​មុន​នោះ​ទេ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​សិន​ទៅ ទើប​ដឹង​ច្បាស់។

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

ទស្សនា​វីដេអូ​របស់​គ្រូ​ទាំង​ពីរ​នាក់៖

អត្ថបទ៖ មុន្នីរម្យ