កម្មវិធី​​ចំណតក្បែរ​ខ្ញុំ​បន្ថែម​មុខងារ​កាន់​តែ​ទំនើប បង្កើត​​ដោយ​​សាស្រ្តចារ្យ​​ស្រ្តី​វ័យ​​ក្មេង​

  • 2017-08-09 03:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ចំណត​ឡាន​ក្រុង​សាធារណៈ​មួយ​ឈ្មោះ Stop Near Me ឬ​កម្មវិធី​ចំណត​ក្បែរ​ខ្ញុំ ជា​កម្មវិធីសម្រាប់​​ជួយ​ដោះ​ស្រាយ​​បញ្ហា​​​របស់​​ប្រជាជន​​និង​​យុវវ័យ ដែល​ពិបាក​​ស្វែង​រក​​ចំណត​ឡាន​​ក្រុង និង​ការ​សម្រួល​​អ្នក​​ដែល​​ចូលចិត្ត​​ធ្វើ​ដំណើរ​​តាម​រថយន្ត​ក្រុង​អាច​ស្វែង​រក​ចំណត​បាន​កាន់​តែ​ងាយស្រួល​ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ខាង​ប៉ែក​អ៉ឺរ៉ុប​។

​​

សាស្ត្រាចារ្យ​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កញ្ញា ប្លុង ម៉ាលីពណ៌ ដែល​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី Stop Near Me ឬ​កម្មវិធី​ចំណត​ក្បែរ​ខ្ញុំ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​មុខងារ Share Locations ដែល​ជា​មុខ​ងារ​មួយ​ជួយ​ឲ្យ​អ្នក​ដឹង​ពី​ចលនា​របស់​ឡាន​ក្រុងសាធារណៈ​​ចល័ត​ទៅ​ខាង​ទិស​ណា ខ្សែ​ទី​ប៉ុន្មាន ហើយ​ថែម​ទាំង​អាច​ចែក​រំលែក​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​មិត្ត​ភក្តិ​អ្នក​បាន​ថែម​ទៀត​ផង។

កញ្ញា​បន្ថែម​ថា ចំពោះ​មុខងារ​ថ្មីៗ​ទៀត​ដូច​ជា មុខងារ GPS ​គ្រោង​នឹងដាក់​បញ្ចូល​ រួម​នឹង​មុខងារ​មួយ​ចំនួន​​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

អ្វី​ដែល​​គួរ​ចាប់​អារម្មណ៍បំផុត​នោះ​គឺ ខាង​​សាលាក្រុង​​រាជធានី​ភ្នំពេញ​ ក៏​គ្រោង​នឹង​​បង្កើត​ឲ្យ​មាន​កម្មវិធី ​(app)​ អាច​ឲ្យ​ប្រជាពលរដ្ឋ​មើល​ប្រព័ន្ធ​ឡាន​ក្រុង​តាមរយៈ​ទូរ​សព្ទ​ដៃ​ចល័ត​​នេះ​ដែរ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ កញ្ញា​លើក​ឡើង​ថា ក៏​ចង់​សហការ​ជាមួយ​ខាង​សាលាក្រុង​ដើម្បី​បន្ថែម​មុខងារ GPS ខាង​លើ​បំពាក់​លើ​រថយន្ត​ក្រុង​ទាំង​នោះ​ដែរ​

បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ថា​ក្រៅពី Smart Card លោក​ឲ្យ​ដឹង​ទៀត​ថា​សាលាក្រុង​​នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី ​(app)​ អាច​ឲ្យ​ប្រជាពលរដ្ឋ​មើល​ប្រព័ន្ធ​ឡាន​ក្រុង​តាមរយៈ​ទូរ​សព្ទ​ដៃ​ចល័ត​ថា​តើ​ឡានក្រុង​នឹង​មកដល់​នៅ​​ទីតាំង​ណាមួយ ពេល​ប៉ុន្មាន​នាទី​ទៀត​? សម្រាប់​លោក មាស ម៉េ​ត​ភក្តី​ប្រព័ន្ធ​ទាំងពីរ​នេះ​នឹង​រួមចំណែក​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ អ្នកគ្រប់គ្រង និង​មាន​ភាព​សុក្រឹត​ មិន​អាច​បន្លំ​បាន​ឡើយ។

គោល​បំណង​​ដែលបង្កើត​​​កម្មវិធី​​នេះ​ឡើង ​សម្រាប់​​ជួយ​ដោះ​ស្រាយ​បញ្ហា​​របស់​ប្រជាជន​និង​យុវវ័យ ដែល​ពិបាក​ស្វែង​រក​ចំណត​ឡាន​ក្រុង និង​ការ​សម្រួល​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​អាច​ស្វែង​រក​ចំណត​បាន​កាន់​តែ​ងាយស្រួល​ដូច​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ខាង​ប៉ែក​អ៉ឺរ៉ុប​ជាដើម​។

រំឮក​ដែរ​ថា កម្មវិធី​ចំណត​ក្បែរ​ខ្ញុំ ឬ Stop Near Me ​បាន​​បង្កើត​​ឡើង​​​​តាំង​​ពី​​ខែ​​មីនា​​ឆ្នាំ​មុន តែ​វា​មាន​​មុខងារ សាមញ្ញ ៗ មាន​ព័ត៌មាន​គ្រប់​ខ្សែ​និង​ចំណត​រថយន្ត​ក្រុងទាំងអស់ ពោល​គឺ​មាន​ ៣ ខ្សែ និង ១៨០ ចំណត​​ដែល​ខ្សែ​ទី ១ រត់​ពី​គីឡូ​ម៉ែត្រ​លេខ ៩ ដល់​ស្ពាន​ច្បារ​អំពៅ ខ្សែ​ទី​ ២ រត់​ពី​ផ្សារ​រាត្រី ដល់​ក្រុង​តាខ្មៅ និង​ខ្សែ​ទី ៣ រត់​ពី ផ្សារ​ាត្រី ដល់​ទីរួម​ខេត្ត​តាខ្មៅ​តែ​ម្ដង ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ដោនឡូត​ប្រើ​បាន​ដោយ​មិន​គិត​ថ្លៃ​៕

ចុច​ដោនឡូត​នៅ​ទីនេះ Play Store | App Store

អត្ថបទ៖ រក្សា

អត្ថបទថ្មី