វត្ថុ៨យ៉ាង ធ្លាប់ឮគេនិយាយ តែមនុស្សភាគច្រើន មិនធ្លាប់បានឃើញ
- 2017-08-08 08:17:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុ៨យ៉ាង ធ្លាប់ឮគេនិយាយ តែមនុស្សភាគច្រើន មិនធ្លាប់បានឃើញ
ចន្លោះមិនឃើញ
នៅថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានស្គាល់នូវវត្ថុទាំង ៨ យ៉ាង ដែលមនុស្សភាគច្រើនធ្លាប់តែឮគេនិយាយ ប៉ុន្តែមិនធ្លាប់បានឃើញពីមុនមក។
#៨ ប្រអប់ខ្មៅ (Black box)៖ វាមានច្រើនប្រភេទណាស់ ប៉ុន្តែប្រអប់ខ្មៅសព្វថ្ងៃ ជាទូទៅមានពណ៌ទឹកក្រូច។
#៧ DNA៖ មនុស្សគ្រប់គ្នាបានដឹងពីរូបរាងរបស់ DNA តាមរយៈវីដេអូ ឬខ្សែភាពយន្តជាដើម ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា វាអាចមើលឃើញដោយភ្នែកទទេ ដោយសារតែប្រវែងនៃម៉ូលេគុលរបស់វា។
#៦ សត្វដំរី Mastodon៖ សត្វដំរី Mastodon មានខ្លួន និងភ្លុកធំសម្បើមណាស់។ មិនតែប៉ុណ្ណោះវាបានរស់នៅលើផែនដីនេះ មុនសត្វដំរី Mammoth ទៀតផង។
#៥ ដែនដី Gibraltar៖ វាជាដែនដីក្រៅប្រទេសអង់គ្លេស ដែលមានទីតាំងនៅភាគខាងត្បូងនៃឧទ្វីប Iberian និងចែកព្រំប្រទល់ជាមួយប្រទេសអេស្ប៉ាញ។
#៤ កាក់ Bitcoin៖ វាជារូបិយប័ណ្ណអេឡិចត្រូនិកមួយដែលចេញក្នុងឆ្នាំ ២០០៩ ដែលបង្កើតឡើងដោយស្ថាបនិកម្នាក់មិនបង្ហាញអត្តសញ្ញាណ មានឈ្មោះក្លែងក្លាយថា Satoshi Nakamoto។
#៣ កន្ទុយសត្វដំរី៖ មនុស្សភាគច្រើនគិតថាកន្ទុយដំរីតូច និងមានរោមស្ដើង ប៉ុន្តែវាមិនមែនដូច្នោះឡើយ។ មិនតែប៉ុណ្ណោះ ជនជាតិអាហ្វ្រិក យករោមកន្ទុយដំរីធ្វើជាខ្សែដៃទៀតផង។
#២ កន្លែងពិសោធន៍ Large Hadron Collider (LHC)៖ វាជាកន្លែងពិសោធន៍ធំបំផុតលើពិភពលោក ដែលមានទីតាំងនៅក្បែរទីក្រុងហ្សឺណែវ ដោយឈរនៅលើព្រំប្រទល់ប្រទេសស្វីស និង បារាំង។ វាមិនអាចមើលឃើញពីលើបានឡើយ ដោយសារតែវាស្ថិតនៅក្រោមដី។
#១ ផលិតផល Adobe ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ (Licensed Adobe product)៖ មនុស្សភាគច្រើន មិនបានប្រើកម្មវិធី Adobe ដែលមានអាជ្ញាប័ណ្ណ (License) ត្រឹមត្រូវឡើយ ពោលគឺពួកគេប្រើ Crack ជំនួសវិញ៕
ចុចអាន៖