ជន​ជាតិ​ចិន ២ រូប​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​គ្រាន់​តែ​លើក​ដៃ​អញ្ចឹង​សោះ

  • 2017-08-08 14:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- បុរស​ជនជាតិ​ចិន​ទាំង​២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​

- ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ចោទ​ពី​បទ "ប្រើ​ប្រាស់​សញ្ញា​របស់​អង្គការ​ខុស​ច្បាប់”

ប៉ូលិស​អាល្លឺម៉ង់​កាល​ពី​ថ្មីៗ​នេះ បាន​ចាប់​ខ្លួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចំនួន ២នាក់ ដោយ​ពួក​គេ​បាន​លើក​ដៃ "Hiel Hitler” ដែល​ជា​សញ្ញា​លើក​ដៃ​គោរព​របស់​អាល្លឺម៉ង់​ក្នុង​សម័យ​ Nazi អាល្លឺម៉ង់ នៅ​មុខ​សភា​អាល្លឺម៉ង់។

អាជ្ញាធរ​ក្រុង​ប៊ែរឡាំង​បាន​និយាយ​ថា បុរស​ជនជាតិ​ចិន​ទាំង​២នាក់​នោះ ម្នាក់​អាយុ ៣៦ ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៤៩ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ ឈរ​ថត​លើក​ដៃ ត្រាប់​តាម​ការ​លើក​ដៃ​គោរព​ក្នុង​សម័យ​ហ៊ីត្លែរ ។ ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ចោទ​ពី​បទ "ប្រើ​ប្រាស់​សញ្ញា​របស់​អង្គការ​ខុស​ច្បាប់” និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ពួក​គេ​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ម្នាក់​ចំនួន ៥០០អឺរ៉ូ។

បញ្ជាក់​​ដែរ​ថា អាល្លឺម៉ង់​មាន​ច្បាប់​តឹង​តែង​ណាស់​ទាក់ទង​ទៅ​នឹង​ការ​និយាយ និង​សញ្ញា​ណា​ដែល​ទាក់​ទង​ទៅ​នឹង​របប​ Nazi អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់​ ហ៊ី​ត្លែរ ដែល​កាន់​អំណាច​ពី​អំឡុង​ឆ្នាំ ១៩៣៣ រហូត​ដល់ ១៩៤៥ ហើយ​របប​នេះ​ផង​ដែរ​ក៏​ជា​អ្នក​បង្ក​សង្គ្រាម​លោក​លើក​ទី ២ ដែល​កើត​ឡើង​ពី​ឆ្នាំ ១៩៣៩ ដល់ ឆ្នាំ ១៩៤៥៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ ហ៊ីម រស្មី