ភ្ញាក់ផ្អើល ពេលដឹងពីតម្លៃវះកាត់កែដើមទ្រូង២ដងរបស់ ប៉ុបពី
- 2017-08-09 02:15:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល ពេលដឹងពីតម្លៃវះកាត់កែដើមទ្រូង២ដងរបស់ ប៉ុបពី
ចន្លោះមិនឃើញ
ក្នុងពិធីខួបកំណើតប្អូនស្រីម្ចាស់ផលិតកម្ម JH លោក ខន រ៉ាម៉ន ហៅ យូអ៊ីន កាលពីយប់មិញ ប៉ុបពី ដែលជាភ្ញៀវកិត្តិយសចូលរួមកម្មវិធីខាងលើបានប្រាប់ Sabay ថា មុនបានដើមទ្រូងធំស្រស់ស្អាតដូចពេលបច្ចុប្បន្ននេះខ្លួនបានឆ្លងកាត់ការវះកាត់២លើកមកហើយ។
តារាសម្ដែងភេទទី៣រូបនេះបន្តថា៖"មុនពេលខ្ញុំបានត្រឹមទ្រូងធំស្រស់ស្អាតដូចសព្វថ្ងៃនេះ ខ្ញុំបានទៅវះកាត់នៅប្រទេសថៃបានចំនួន២ដង។ ក្នុង១ដងត្រូវចំណាយអស់៣ ពាន់ ទៅ៤ ពាន់ដុល្លារ និយាយទៅទាំង២ ដងហ្នឹងសរុបទៅអស់ ៦ ទៅ ៧ ពាន់ដុល្លារ(៦០០០) ហើយ យើងចំណាយច្រើនតែអាចប្រើប្រាស់អស់មួយជីវិតមិនប៉ះពាល់ដល់សុខភាពទេ"។
ការវះកាត់ដើមទ្រូងជាលើកទី២នេះ ប៉ុបពី គ្មានបំណងទៅកែកុនបន្ថែមទៀតនៅប្រទេសថៃនោះទេ ព្រោះនាងគិតថាទំហំដើមទ្រូងសព្វថ្ងៃនេះស្រស់ស្អាតធំល្មមហើយមិនតូចមិនធំ៕