មួយ​ឈុតពី​រំដួល​លិចទឹក ស្អាតដូចទេពធីតា ដឹងថាមកុដ និងគ្រឿងអលង្ការ​ច្នៃពីអីអត់?​

  • 2017-08-09 07:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា រំដួល​លិច​ទឹក​ពូកែ​ក្នុង​ការ​ច្នៃ​របស់​របរ​ផ្សេង​ៗ​ឱ្យ​ចេញ​ជា​សម្លៀក​បំពាក់​ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ​ដ៏​ស្រោះ​ស្អាត។ ពេល​នេះ​ប្លែក​ទៀត​ហើយ​ ព្រោះ​រំដួល បាន​គ្រង​សម្លៀក​​បំពាក់​ និង​គ្រឿង​អលង្ការ​ធ្វើ​ពី​សំបក​លាំង​ដ៏​ស្រស់​ស្អាត។

តារា​ដែល​ពោរ​ពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​រូប​នេះ​បាន​ប្រាប់​ក្រុម​ការ​ងារ​ Sabay ថា​ សម្លៀក​បំពាក់​នេះ​ខ្លួន​មិន​មែន​ជា​អ្នក​រចនា​ម៉ូដ​​ឡើយ តែ​គឺ​ជា​ស្នា​ដៃ​របស់​មិត្ត​ខ្លួន។ សម្លៀក​បំពាក់​ និង​គ្រឿង​អលង្ការ​ទាំង​អស់​នេះ​គឺ​ធ្វើ​ពី​សម្បក​​ឡាំង បំណែក​ឌីស និង​សម្បក​ខ្ចៅ​។ គ្រឿង​អលង្ការ​ទាំង​នេះ​មិន​ត្រូវ​បាន​ផាត់​ពណ៌​ឡើយ​ តែ​មាន​ភាព​ស្រស់​ស្អាត​មិន​ធម្មតា។

“មួយ​ឈុត​នេះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ច្នៃ​ទេ ជា​អ្នក​ច្នៃ​និង​រៀប​ចំ​ឱ្យ​ខ្ញុំ​ទេ គាត់​គ្រាន់​តែ​ចង់​ឱ្យ​ខ្ញុំ​ជួយ​ផ្សព្វផ្សាយ​។ យើង​អត់​លាប​ពណ៌​ទេ​ព្រោះ​មិន​ចង់​ឱ្យ​បាត់​សម្រស់​វត្ថុ​ធាតុ​ដើម”។

រាល់​ការ​ច្នៃ​ម៉ូដ​ផ្សេងៗ​ដែល​ត្រូវ​បានគ្រងដោយរំដួល​លិច​ទឹក មិន​ថា​ជា​រូប​អ្វី ច្នៃ​ចេញ​ពី​អ្វី​គឺ​ភាគ​ច្រើន​ទទួល​បាន​ការ​កោត​សរសើរ​ និង​គាំ​ទ្រ​យ៉ាង​ខ្លាំង ព្រោះ​បង្កប់​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់៕

អត្ថបទៈ ប៉ូ សាគុន