​រថភ្លើង​ធុន​ស្រាល​លើ​អាកាស អាច​នឹង​បង្កើត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​

  • 2017-08-09 08:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • គម្រោងនេះអាចចំណាយប្រហែល ៨០០លានដុល្លារ
  • នឹងសិក្សាផ្លូវអាកាសចំនួន ៣ខ្សែ
រូបតំណាង

​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​ ​បាន​យល់​ព្រម​តាម​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ការ​សិក្សា​គម្រោង​បង្កើត​ថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រវត្តិ​លើ​អាកាស​ដំបូង​បង្អស់នៅ​កម្ពុជា។ ​ តាម​សេចក្ដី​ប្រកាស​ក្ដៅៗ​បាន​បញ្ជាក់​ថា​ ​គម្រោង​រថភ្លើង​ស្វ័យ​ប្រវត្តិ​នេះ​ នឹង​ជួយ​សម្រួល​ចរាចរណ៍​នៅ​រាជធា​នីភ្នំពេញ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។ ​គម្រោង​នេះ​ គេ​រំពឹង​ថា​ នឹង​ចំណាយ​ថវិកា​ ប្រមាណ ​៨០០លាន​ដុល្លា​រ ។

ដោយឡែក​ ​កាល​ពីខែ​ឧសភា​ ​កន្លង​ទៅ​ ​តាមរយៈ​ជំនួប​រវាង​ឯកឧត្តម​ ហោ​ ណាំហុង​ និង​តំណាងរដ្ឋាភិបាល​ប្រទេស​ជប៉ុន ​Keiichi ISHII ​នៅ​វិមាន​សន្តិ​ភាព​។ ​ជប៉ុន​ត្រៀម​សិក្សា​គម្រោង​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​ចំនួន​ ៣ខ្សែ​។

ខ្សែទី​ ១ ​ចាប់​​ពី ​មហាវិថី​កម្ពុជា​ក្រោម​ មហាវិថី​ព្រះមុនីវង្ស ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​រង្វង់​មូល​ចោម​ចៅ ​ ខែ្សទី​ ២៖ ​ចាប់ពី​ ​មហាវិថី​ព្រះមុនីវង្ស​ ​រត់​ស្រប​ផ្លូវរថ​ភ្លើង​ ​រួច​បត់​ឆ្វេង​តាម​ ​ផ្លូវ​តាំង​កសាង​ ចូល​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​ខ្សែទី​៣ ​ចាប់ពីផ្សារថ្មី ​មហា​វិថីហ្សាឌឺហ្គោល​ មហាវិថី​ព្រះមុនីរ៉េត​ ផ្លូវវេង​ស្រេង​ រង្វង់​មូល​ចោមចៅ ​បត់​មក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម