វិថី​ឆ្ពោះ​ទៅ​រក​មេដាយ​ វាយ​កូន​បាល់​កម្ពុជា ​ពឹង​លើ​កីឡាករ​២នាក់​នេះ​ហើយ

  • 2017-08-09 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​វាយ​កូន​បាល់​កម្ពុជា ​នឹង​បញ្ជូន​កីឡាករ កីឡា​ការិនី​ចំនួន​៨​នាក់​ទៅ​ចូល​រួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់​ពិ​ថ្ងៃ​ទី​១៩​ដល់​៣០​ខែ​សីហា​ឆ្នាំ​២០១៧​នេះ។

លោក ជា ពៅ គ្រូ​បង្វឹក​ជម្រើស​ជាតិ​វាយ​កូន​បាល់​កម្ពុជា​បាន​ឱ្យ​ដឹង​ក្នុង​ចំណោម​៨​នាក់​ដែល​បញ្ជូន​ទៅ​នេះ គឺ​លោក​រំពឹង​តែ​២​នាក់​ទេ ដែល​អាច​នឹង​ដណ្ដើម​មេដាយ​បាន​ខ្ពស់​ជាង​គេ គឺ​កីឡាករ ប៊ុន កេន្នី ​និង​កីឡា​ការិនី កាអង់ដ្រេអា ដារ៉ាវី ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​រូប​នេះ​រំពឹង​ខ្ពស់ ព្រោះ​ថា​២​នាក់​នេះ​សុទ្ធ​តែ​មាន​សមត្ថភាព​និង​ធ្លាប់​ទទួល​បាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ កេន្នី ​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ បាន​ទទួល​មេដាយ​សំរឹទ្ធ​កាល​ពី​ស៊ីហ្គេម​នា​ឆ្នាំ​២០១៥​កន្លង​ទៅ។ ចំណែក​ឯ​កីឡា​ការិនី កាអង់ដ្រេអា ដារ៉ាវី ​វិញ ​នាង​ធ្លាប់​ហ្វឹកហាត់​ច្រើន​នៅ​អាមេរិក ​និង​មាន​បច្ចេកទេស​វាយ​បាន​ល្អ។

ប៊ុន កេន្នី
កាអង់ដ្រេអា ដារ៉ាវី

ខាង​ក្រោម​នេះ​ជា​វីដេអូ​ស្ដី​ពី​ដំណើរ​ការ​ហ្វឹកហាត់ ​និង​ក្បួន​ប្រកួត​របស់​កម្ពុជា​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​នេះ៖

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី