មកស្គាល់មហាសេដ្ឋី ទាំង១០រូប មានទម្លាប់ចាយលុយសន្សំសំចៃ គួរឲ្យភ្ញាក់ផ្អើល
- 2017-08-10 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មហាសេដ្ឋី ទាំង១០រូប មានទម្លាប់ចាយលុយសន្សំសំចៃ គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
មនុស្សសម្បូរទ្រព្យសម្បត្តិនៅលើផែនដីមួយចំនួន តែងមានទម្លាប់ចាយលុយសន្សំសំចៃ ព្រោះវាជាផ្លូវមួយជួយឲ្យពួកគេឆ្ពោះទៅរកភាពជោគជ័យបាន។
នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវ មហាសេដ្ឋីចំនួន ១០ រូប ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ ប៉ុន្តែមានទម្លាប់ចាយលុយសន្សំសំចៃ គួរឲ្យភ្ញាក់ផ្អើលបំផុត។
#១ ស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុបចំនួន ៥៦ ប៊ីលានដុល្លារ៖ បើកឡានតម្លៃ ៣០ ០០០ ដុល្លារ
#២ មហាសេដ្ឋីពាណិជ្ជកម្មអាមេរិក លោក Warren Buffett មានទ្រព្យសម្បត្តិ ៧៥,៦ ប៊ីលានដុល្លារ៖ រស់នៅក្នុងផ្ទះដែលលោកបានទិញក្នុងតម្លៃ ៣១ ៥០០ ដុល្លារ កាលពីឆ្នាំ១៩៥៨
#៣ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិ ៨៦ ប៊ីលានដុល្លារ៖ ពាក់នាឡិកាដៃតម្លៃ ១០ ដុល្លារ
#៤ ប្រធានក្រុមហ៊ុន Dish Network លោក Charlie Ergen មានទ្រព្យសម្បត្តិ ១៧,៦ ប៊ីលានដុល្លារ៖ នៅតែខ្ចប់អាហារពេលថ្ងៃពីផ្ទះ ទៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ
#៥ លោក Carlos Slim អ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅម៉ិកស៊ីកូ រហូតដល់ទៅ ៥៤,៥ ប៊ីលានដុល្លារ៖ បើកឡានដោយខ្លួនឯងទៅធ្វើការរាល់ថ្ងៃ
#៦ លោក Jim Walton មហាសេដ្ឋីពាណិជ្ជកម្ម និងជាកូនប្រុសម្ចាស់ក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិ ៣៩,៣ ប៊ីលានដុល្លារ៖ អង្គុយធ្វើការនៅក្នុងអគារចាស់មួយខ្នង នៅឯស្រុកកំណើត
#៧ លោក John Caudwell អ្នកជំនួញអង់គ្លេស និងជាសហស្ថាបនិកក្រុមហ៊ុន Phones 4u មានទ្រព្យសម្បត្តិ ២,៣ ប៊ីលានដុល្លារ៖ កាត់សក់ខ្លួនឯង
#៨ លោក Amancio Ortega ស្ថាបនិកក្រុមហ៊ុនសំលៀកបំពាក់អេស្ប៉ាញ Inditex មានទ្រព្យសម្បត្តិ ៧១,៣ ប៊ីលានដុល្លារ៖ អង្គុយទទួលទានអាហារថ្ងៃត្រង់ជាមួយបុគ្គលិក
#៩ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ នៅឯសកលវិទ្យាល័យ Stanford University លោក David Cheriton មានទ្រព្យសម្បត្តិ ៤,៩ ប៊ីលានដុល្លារ៖ ប្រើតែ ១ កញ្ចប់ច្រើនដង (ប្រើឡើងវិញ)
#១០ មហាសេដ្ឋីបច្ចេកវិទ្យាឥណ្ឌា លោក Azim Premji មានទ្រព្យសម្បត្តិ ១៤,៩ ប៊ីលានដុល្លារ៖ តាមដានចំនួនដុំក្រដាសនៅក្នុងបន្ទប់ទឹក ដែលបុគ្គលិកប្រើ
ចុចអាន៖