Jack Ma មិន​មែន​ជា​អ្នក​មាន​ជាង​គេ​នៅ​ចិន​ទៀត​ទេ​ព្រោះ​មាន​ត្រកូល​ Ma ដូច​គ្នា​ដណ្តើម​យក

  • 2017-08-09 11:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jack Ma ​បាន​ធ្លាក់​ចេញ​ពី​តំណែង​អ្នក​មាន​ជាង​គេ​នៅ​ចិន​ខណៈ ​Ma Huaheng ​កាន់​កាប់​ជំនួស​វិញ។​នេះ​បើ​យោង​តាម​បញ្ជី​កំពូល​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ចិន​របស់ Forbes កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

Ma Huaheng

ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​អ៊ីនធើណិត​​ Tencent លោក​ Ma Huateng ដែល​ភាគច្រើន​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ Pony Ma មាន​ទ្រព្យ​សម្បត្តិ​សរុប​៣៧​ប៊ី​លាន​ដុល្លារ​។ រីឯ​ស្ថាបនិក​ក្រុមហ៊ុន​ Alibaba លោក​ Jack Ma មាន​ត្រឹម​តែ​៣៦.២​ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រាក់​ចំណូល​កប់​ពពក​របស់ ​Tencent​ បាន​មក​ពី​អាជីវកម្ម​ WeChat ​ដែល​ជា​កម្មវិធី​សារ​អេឡិចត្រូនិក​បង្កើត​ឡើង​តាំង​ពី​ខែ​មករា​២០១១​ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​​ វា​មាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ជាង​៩៣៨​លាន​នាក់​ប្រចាំ​ខែ​។ WeChat​​ខុស​ប្លែក​ពី​កម្មវិធី​ដ៏​ទៃ​ទៀត​ដូចជា​ WhatsApp ​ឬ Telegram​ ពោល​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​អាច​បង់​វិក្កយបត្រ​កុម្ម៉ង់​ទំនិញ​ផ្ទេរ​លុយ​និង​ចំណាយ​រាល់​ការ​ទិញ​ឥវ៉ាន់​ក្នុង​ហាង​នានា​នៅ​ពេល​ពួក​គេ​មាន​ជម្រើស​បង់​តាម​រយៈ​ WeChat​។

ដោយ​ឡែក​កម្មវិធី​ AliPay​ របស់​ Jack Ma​ គឺ​ជា​ដៃ​គូ​ប្រជែង​ខ្លាំង​ក្លា​បំផុត​របស់​ WeChat​ ក្នុង​ប្រទេស​ចិន​។ ក្នុង​ឆ្នាំ​២០១៧​នេះ ​WeChat​ មាន​អ្នក​ប្រើ​ប្រាស់​ជាង​៦០០​លាន​នាក់​ចំណែក​ AliPay​ មាន​ត្រឹម​តែ៤៥០​លាន​នាក់​។ គួរ​រំឭក​ថា ​Pony Ma មាន​ភាគ​ហ៊ុន​ច្រើន​ជាង​គេ​ចំនួន​៨,៧១%​ក្នុង​ក្រុមហ៊ុន​Tencent​៕

Jack Ma

ប្រភព៖ RT   ប្រែ​សម្រួល​៖ សិ​រី​បុទ្រ

អត្ថបទថ្មី