ព្រះវិហារចិន អាយុកាល៧០០ឆ្នាំ អាចទប់ទល់ទឹកជំនន់ជាច្រើន កំពុងធ្វើឲ្យគេភ្ញាក់ផ្អើល
- ព្រហស្បតិ៍, 10 សីហា 2017 07:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះវិហារចិន អាយុកាល៧០០ឆ្នាំ អាចទប់ទល់ទឹកជំនន់ជាច្រើន កំពុងធ្វើឲ្យគេភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ព្រះវិហារមួយនៅក្នុងប្រទេសចិន ដែលអាចទប់ទល់នឹងការជន់លិចពីទឹកជំនន់ជាច្រើន ត្រូវបានគេចាត់ទុកថាជា «ព្រះវិហារដ៏រឹងមាំបំផុត»។
ព្រះវិហារអាយុកាលជាង ៧០០ ឆ្នាំ មានឈ្មោះថា Guanying Pavilion ស្ថិតនៅក្បែរទន្លេ Yangze ក្នុងទីក្រុង Ezhou ខាងលើនេះ មិនព្រមដួលរលំឡើយ បើទោះបីជារងគ្រោះដោយសារទឹកជំនន់កម្ពស់ ១០ ម៉ែត្រ ដែលបានជន់លិចតំបន់ជាច្រើន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។
បើតាមរូបភាពជាច្រើនដែលថតនៅពេលកើតហេតុ បានបង្ហាញឲ្យឃើញ ព្រះវិហារខាងលើត្រូវទឹកលិចត្រឹមពាក់កណ្ដាល ប៉ុន្តែវានៅតែឈរនៅនឹងថ្កល់ដដែល។ បន្ទាប់ពីរូបភាពទាំងនោះត្រូវបានបង្ហោះ អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ចិន បានចូលមកបញ្ចេញមតិ ដោយនិយាយថា «គ្រឹះរបស់វាពិតជារឹងមាំ... មនុស្សសម័យមុន ពិតជាស្ថាបត្យករដ៏អស្ចារ្យ»។
គួរបញ្ជាក់ថា ព្រះវិហារ Guanying Pavilion ត្រូវបានសាងសង់ឡើងក្នុងសម័យរាជវង្សសុង ចន្លោះឆ្នាំ ៩៦០ និង ១២៧៩ មុនគ្រិស្តសករាជ។ ក្រោយមក វាត្រូវបានគេជួសជុលនៅចន្លោះឆ្នាំ ១៦៤៤ និង ១៩១១៕
ចុចអាន៖