Floyd ទទួល​ស្គាល់ McGregor មាន​ប្រៀប​ជាង ព្រោះ​​​ខ្លួន​​ចាស់​ហើយ

  • 2017-08-10 07:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather បាន​លើកឡើង​ថា​ គេ​មិនមែន​អ្នក​ប្រដាល់​ដូច​២​ឆ្នាំ​មុន​ទេ ហើយ​ជឿជាក់​ថា Conor McGregor  មាន​ប្រៀប​ជាង​នៅ​ថ្ងៃ​ប្រកួត​ខាង​មុខ។

Mayweather កីឡាករ​មិន​ដែល​ចាញ់ ត្រៀម​ស្វាគមន៍​កីឡាករ​អៀរឡង់​ McGregor នៅ T-Mobile Arena ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី ២៦ ខែ សីហា​ខាង​មុខ ហើយ​​ក៏​អាច​​ជា​ការ​ប្រកួត​​ទទួល​បាន​ប្រាក់​ច្រើន​​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ផង​ដែរ។ មុន​ការ​ប្រកួត​មក​ដល់ កីឡាករ​ទាំង​ពីរ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ការ​ប្រកួត​នៅ​ទីក្រុង​ធំ​ៗ​​ចំនួន​៤ និង​បាន​បោះ​ពាក្យ​សម្ដី​ដាក់​គ្នា​ជា​ច្រើន។

យ៉ាងណាក្ដី Floyd ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​៥​ស្ថាប័ន​​បាន​ទទួល​ស្គាល់​ថា McGregor ​មាន​វ័យ​និង​កម្ពស់​លើ​គេ។ អ្នក​ប្រដាល់​អាមេរិក​បាន​ប្រាប់ ESPN​ ថា៖ "គេ​ក្មេង​ជាង​ខ្ញុំ​ច្រើន។ ពេល​ដែល​ខ្ញុំ​មើ​លខ្លួន​ឯង​និង​គេ​នៅ​លើ​កាសែត គេ​ខ្ពស់​និង​​មាន​ចម្ងាយ​ដៃ​វែង​ជាង​ខ្ញុំ។ គេ​មាន​ប្រៀប​លើ​វ័យ​ច្រើន។ ខ្ញុំ​ខាន​វាយ​២​ឆ្នាំ​ ហើយ​ពេល​នេះ​ខ្ញុំ​អាយុ​៤០​ឆ្នាំ​ទៀត ប្រសិន​មើល​តាម​កាសែត​ McGregor នាំ​មុខ​ខ្ញុំ​ច្រើន។ ខ្ញុំ​ចាស់​ជាង។ ខ្ញុំ​​មិន​ដូច​២​ឆ្នាំ​មុន​ទេ"។

ក្នុង​ជំនួប​​១៦​ថ្ងៃ​ខាង​មុខ McGrego ទទួល​បាន​តម្លៃ​ខ្លួន​មិនតិច​ជាង​៧៥​លាន​ដុល្លារ ឯ Floyd ​បាន​១០០​លាន​ដុល្លារ៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី