ក្តៅៗ! កីឡាករដែលល្បីថា Barca ចង់ទិញ Dembele របស់ Dortmund អត់មកហាត់ទេ

  • 2017-08-10 13:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមគ្រូបង្វឹករបស់ក្លឹបអាល្លឺម៉ង់ Borrusia Dortmund លោក Peter Bosz កាលពីអម្បាញ់មិញនេះបានឲ្យដឹងថា កីឡាករខ្សែស្លាបល្បឿនលឿន Ousmane Dembele មិនបានមកហាត់ជាមួយក្លឹបទេ។

ថ្លែងទៅកាន់សន្និសីទកាសែតនាមុននេះបន្តិចនេះ បុរសសញ្ជាតិហូឡង់រូបនេះបាននិយាយថា៖ "Ousmane Dembele មិនបានមកហាត់ទេនៅថ្ងៃនេះ។ ពួកយើងមិនដឹងថាមូលហេតុអ្វីដែលគេមិនមកទេ។ ពួកយើងព្យាយាមទាក់ទងគេដែរតែមិនបានសម្រេចសោះ។" គ្រូបង្វឹក Dortmund ថ្មីបានបន្តទៀតថា ខ្ញុំបាននិយាយជាមួយគេកាលពីម្សិលមិញ (ថ្ងៃពុធ) ។ គេថាគេកំពុងនៅទីក្រុងប៉ារីស ជាមួយមិត្តភ័ក្ដិ ហើយគេមិនបាននិយាយពីការផ្ទេរក្លឹបអ្វីឡើយ។

អវត្តមានរបស់កីឡាកររូបនេះបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំងដល់បណ្ដាញសារព័ត៌មានដែលថាកីឡាករសញ្ជាតិបារាំងវ័យ ២០ឆ្នាំរូបនេះ អាចចេញពីក្លឹបយក្សអាល្លឺម៉ង់មួយនេះ ខណៈក្លឹប Barca កំពុងតែមមាញឹកក្នុងការតាមទិញកីឡាករឆ្នើម ដើម្បីជំនួស Neymar ដែលទើបនឹងចេញពីក្លឹបកាលពីសប្ដាហ៍មុន។ កាលពីថ្មីៗនេះ នាយកប្រតិបត្តិក្លឹប Dortmund លោក Hans-Joachim Watzke បាននិយាយថា តម្លៃ ១០០លាន អឺរ៉ូ សម្រាប់ខ្សែស្លាបមួយនេះ គឺមិនគ្រប់គ្រាន់ឡើយ។ បើតាម Goal ក្លឹបយក្សអាល្លឺម៉ង់មួយនេះ អាចនឹងលក់កីឡាកររូបនេះក្នុងតម្លៃ ១៣៥លានអឺរ៉ូ។

Dembele ទើបតែចូលរួមជាមួយ Dortmund កាលពីឆ្នាំមុនប៉ុណ្ណោះក្នុងតម្លៃ ១៥លាន អឺរ៉ូ និងស៊ុតចូល១០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ឲ្យក្លឹបនេះ៤៩ប្រកួត៕

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម