ពលរដ្ឋអាមេរិក ត្រូវគេសួរឲ្យស្វែងរក ប្រទេសកូរ៉េខាងជើងនៅលើផែនទី ឯលទ្ធផលហួស​ចិត្ត

  • 2017-08-11 02:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ហាក់​បី​ដូចជា​ទឹក​កំពុង​ពុះ​ក្ដៅ​ខ្លាំង​អីចឹង។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​មិន​ច្បាស់លាស់ ពី​ភាគី​ទាំង​សង​ខាង​រួច​មក ការ​ស្ទង់មតិ​ដែល​គាំទ្រ​ដោយ​ទូរទស្សន៍ CNN បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិក​ចំនួន ៥០ ភាគរយ នឹង​គាំទ្រ​សកម្មភាព​យោធា​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​កូរ៉េខាងជើង។

ផ្ទុយទៅវិញ វា​គឺ​ជា​បញ្ហា​មួយ​នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់​នោះ ភាគ​ច្រើន​មិន​ដឹង​ថា​ប្រទេស​កូរ៉េខាងជើង ស្ថិត​នៅ​ត្រង់​ណា​លើ​ផែនទី​ឡើយ។

ពលរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ចំអក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ចំពោះ​ការ​ខ្វះ​ចំណេះដឹង​អំពី​ភូមិសាស្ត្រ ដូច្នេះ លោក Jimmy Kimmel ដែល​ជា​ពិធីករ​ទូរទស្សន៍ ក្នុង​កម្មវិធី «Jimmy Kimmel Live!» បាន​សម្រេចចិត្ត​ចាប់ផ្ដើម​យុទ្ធនាការ ដើម្បី​ស្វែងរក​ការពិត នៅ​លើ​មហាវិថី Hollywood Boulevard ស្ថិត​ក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក តែម្ដង ខណៈ​លទ្ធផល​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​ជា​មិន​ខាន៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​ដឹង​ថា ប្រទេស​កូរ៉េខាងជើង ស្ថិត​នៅ​ត្រង់​ណា​លើ​ផែនទី​ទេ សូម​មើល​រូប​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី