រកឃើញយន្តហោះសង្គ្រាមលោកលើកទី២ លើកោះដាច់ស្រយាល ជាមួយនឹងទេសភាព គួរឲ្យភ្ញាក់ផ្អើល

  • 2017-08-11 01:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​វិស្សមកាល​អាច​រំពឹង​ថា​នឹង​មើល​ឃើញ​ភាព​អស្ចារ្យ​ជា​ច្រើន ដែល​មិន​នឹក​ស្មាន​ដល់ នៅ​ពេល​ពួកគេ​ដើរ​ផ្សង​ព្រេង​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​អ្នកទេសចរ​ដែល​មក​កម្សាន្ត​ប្រជុំ​កោះ Micronesian នៃ​ប្រទេស​ប៉ាឡូ (Palau) បាន​រក​ឃើញ​ទិដ្ឋភាព​ដ៏​ចម្លែក និង​កម្រ​មួយ គឺ​យន្តហោះ​សង្គ្រាម​លោក​លើក​ទី​២។

យន្តហោះ​ដែល​បាត់​ខ្លួន​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​យន្តហោះ​របស់​ជប៉ុន ប្រភេទ Aichi E13A ដោយ​វា​​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទន្លេ​ទឹក​រាក់​មួយ នៅ​ប្រជុំ​កោះ​នៃ​ប្រទេស​ប៉ាឡូ ដែល​មាន​កោះ​ស្រស់​ស្អាត​ចំនួន ៥០០ កន្លែង។

ប្រជុំ​កោះ Micronesian

បើ​មើល​តាម​រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​គេហទំព័រ Imgur បាន​បង្ហាញ​ឲ្យ​ឃើញ យន្តហោះ​បាន​និង​កំពុង​តែ​ត្រាំ​នៅ​ក្នុង​ទឹក​អស់​រយៈពេល​ជា​យូរ ប៉ុន្តែ​វា​នៅ​តែ​រក្សា​បាន​រូបរាង​នៅ​ដដែល ដោយ​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​តែម្ដង។

យន្តហោះ​របស់​ជប៉ុន ប្រភេទ Aichi E13A

អ្នក​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ និង​ជា​អ្នក​បើកបរ​យន្តហោះ​ដែល​អាច​​បើក​លើ​ទឹក​បាន​ម្នាក់ មាន​ឈ្មោះ​ថា Paul Beaver បាន​ប្រាប់​សារព័ត៌មាន Dailymail ឲ្យ​ដឹង​ថា «វា​គឺ​ជា​យន្តហោះ​ដែល​អាច​បើក​លើ​ទឹក​បាន ម៉ាក A13 របស់​ប្រទេស​ជប៉ុន។ វា​បាន​ក្រឡាប់ និង​បាត់បង់​ជើង​អណ្ដែត​ទឹក​របស់​វា។ វា​គឺ​ជា​យន្តហោះ​ដ៏​កម្រ​មួយ»៕

យន្តហោះ​របស់​ជប៉ុន ប្រភេទ Aichi E13A

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង