Wenger រំពឹង Lacazette ល្អដូច Zlatan
- សុក្រ, 11 សីហា 2017 04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wenger រំពឹង Lacazette ល្អដូច Zlatan
ចន្លោះមិនឃើញ
Arsene Wenger រំពឹងថាសមាជិកថ្មី Alexandre Lacazette នឹងដើរតាមគន្លងរៀមច្បង Zlatan Ibrahimovic ដែលផ្ទេរមកពីលីគបារាំងដូចគ្នា ហើយជោគជ័យនៅអង់គ្លេស។
Ibrahimovic ផ្ទេរពី Paris Saint-Germain ទៅ Manchester United ដោយគ្មានតម្លៃខ្លួន តែអាចស៊ុតបញ្ចូលទីបាន១៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៨លើកគ្រប់កម្មវិធី។ Wenger ជឿជាក់ថា Lacazette ដែលរកបាន៣៧គ្រាប់នៅរដូវកាល២០១៦-១៧ នឹងធ្វើបានល្អដូច Zlatanនៅ Premier League។
អ្នកចាត់ការសញ្ជាតិបារាំងសរសើរកូនក្រុមរបស់ខ្លួនថា៖ “Lacazette គឺសាមញ្ញ។ គេជាកីឡាករវ័យឆ្លាត និងអាចសម្របខ្លួន ជាមួយក្រុមយើងបាន។ ស្ថិតិរបស់គេនៅបារាំងគឺ៨០នាទីអាចរកបានមួយគ្រាប់ បើសិន Lacazette អាចរក្សាស្ថិតិបែបនេះគឺរៀងរាល់មួយប្រកួតយើងនឹងធានាមានការស៊ុតបញ្ចូលទីក្រុមគូប្រជែង"៕