កាន់​តែ​ពិបាក​ U22 កម្ពុជា​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​​មិន​បាន​លេង​ ១ឬ​២​ប្រកួត

  • 2017-08-11 05:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ U22 កម្ពុជា នឹង​អវត្តមាន​​​កីឡាករ​សំខាន់ៗ​ ៣​រូប​ចំនួន ១​ឬ​២​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្កេម​គឺ​​ ច្រឹង ពលរដ្ឋ ​មាន​របួស​ជង្គង់​ផ្នែក​ខាង​ក្រោយ​​ក្នុង​​ពេល​កំពុង​ហ្វឹកហាត់ ខណៈ​​ សឿត បារាំង និង​អ៊ឹង​ សុដាវិត ត្រូវ​ត្រឡប់​មក​ប្រឡង​​បាក់ឌុប​​វិញ។

Leonardo Vitorino

​បើ​តាម​គ្រូ​បង្វឹក​លោក Leonardo Vitorino គ្រូ​ U22 កម្ពុជា​បាន​ឲ្យ​ដឹង​ថា ច្រឹង ពលរដ្ឋ​ អាច​មិន​បាន​លេង​​ចំនួន ១​ឬ​ ២​ប្រកួត​​ដំបូង​ដោយ​សារ​របួស​ខាង​លើ។ ចំណែក ​​ សឿត បារាំង និង​ អ៊ឹង​ សុដាវិត​​​ ត្រូវ​អាក់​ខាន​មិន​អាច​លេង​ចំនួន​ ២​ប្រកួត​ចុង​ក្រោយ​ដោយ​សារ​ពួក​គេ​ត្រូវ​មក​ប្រលង​បាក់ឌុប​នា​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៧។ ​​

ច្រឹង ពលរដ្ឋ
សឿត បារាំង
អ៊ឹង សូដាវិត (លេខ ១០)

កម្មវិធី​ប្រកួត​របស់​ U22 កម្ពុជា​

  • ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ U​22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥​ នាទី​

  • ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ U​22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០​នាទី​

- ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ U​22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី
  • ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៨:៤៥​ នាទី
- ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០​នាទី

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី