គ្រូ Spurs ថា នឹង​​ទិញ​យក​កីឡាករ​ថ្មី​ៗ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត

  • 2017-08-11 04:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ធំ​ៗ​ជា​ច្រើន​កំពុង​​មមាញឹក​ក្នុង​ការ​ដោះដូរ​កីឡាករ តែ​ Tottenham Hotspur ដូច​ជា​ស្ងប់ស្ងាត់​ជាង​គេ ព្រោះ​ កាលៈទេសៈ​របស់​ក្លឹប​ខុស​ពី​ក្លឹប​ដទៃ។ នេះ​បើ​តាម​សម្ដី​លោក  Mauricio Pochettino អ្នក​ចាត់ការ​របស់ Spures។

ដោយ​សារ​ការ​មើល​ឃើញ​​ការ​ផ្ទេរ​មិន​សូវ​មាន​សកម្មភាព Pochettino បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​លើ​​គម្រោង​របស់លោក​។ "វា​មិនមែន​ងាយ​ទេក្នុង​ការ​រក​កីឡាករ​ល្អ​ ប៉ុន្តែ​ប្រាកដ​ណាស់​ ពួក​យើង​នឹង​បន្ថែម​កីឡាករ​មួយ​ចំនួន​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត"។ សម្ដី​​​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន។​

ពាក់ព័ន្ធ​​ការ​គ្មាន​សកម្មភាព Danny Rose កីឡាករ​របស់ Tottenham បាន​​លើក​ជា​សំនួរ​ថា​ ហេតុ​អ្វី​ក្លឹប​​មិនមែន​ការ​ពង្រឹង​អ្វី​អញ្ចឹង? សម្ភាសន៍​ជាមួយ The Sun កាលពី​ម្សិលមិញ Rose និយាយ​ថា គេ​ចង់​ឃើញ​​កីឡាករ​ថ្មី ២​ឬ​៣​នាក់​ទៀត មិនមែន​កីឡាករ​ដែល​ត្រឹម​ស្វែង​រក​ក្នុង Google ឡើយ"៕ ​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម