តួស្រីរឿង "Hunger Games” ស្រាតស្ទើរតែទាំងស្រុងសម្រាប់ទស្សនាវដ្ដីថ្មី
- 2017-08-12 06:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីរឿង "Hunger Games” ស្រាតស្ទើរតែទាំងស្រុងសម្រាប់ទស្សនាវដ្ដីថ្មី
ចន្លោះមិនឃើញ
តួឯកស្រីប្រចាំខ្សែរឿង "The Hunger Games” តារាសម្ដែង Jennifer Lawrence បានស្រាតស្ទើរតែទាំងស្រុងដើម្បីដាក់បញ្ចូលក្នុងទស្សនាវដ្ដី Vogue សម្រាប់ខែកញ្ញា។
តារាវ័យ២៦ឆ្នាំរូបនេះមើលទៅគឺមិនមានតុបតែងមុខអ្វីឡើយ ប៉ុន្តែនៅតែមានមុខមាត់និងរូបរាងស្អាតមិនធម្មតា ដែលរូបភាពនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម Instagram របស់ទស្សនាវដ្ដី Vogue។
បើសិនជាមើលតាមរូប តារាសម្ដែងឈ្នះពានអូស្ការរូបនេះមានពាក់អាវក្នុងពណ៌ស្បែកនិងលំអដោយខ្សែពណ៌មាសកាន់នឹងដៃ។
នៅលើរូបភាព Instagram នោះដែរ Vogue បានសរសេរថា "នៅអាយុ២៦ឆ្នាំ តារាប្រចាំគម្របទស្សនាវដ្ដី Jennifer Lawrence គឺជាតារាម្នាក់ដ៏ជោគជ័យ និងល្បីល្បាញប្រចាំពិភពលោកនេះរួចទៅហើយ។ នាងជាតារាដែលធ្លាប់មានឈ្មោះប្រជែងពានរង្វាន់អូស្ការចំនួន៤ដងនិងឈ្នះពាននេះសម្រាប់ការសម្ដែងក្នុងរឿង (Silver Lining Playbook) ដែលជាតារាល្បីដោយសារបង្ហាញខ្លួនក្នុងខ្សែរឿងដ៏ល្បី (The Hunger Games) ហើយក៏ជាតួអង្គសំខាន់ម្នាក់សម្រាប់ខ្សែរឿង (X-Men)"។
សម្រាប់អត្ថបទក្នុងទស្សនាវដ្ដីនេះដែរ Jennifer នឹងបង្ហាញពីអាជីពរបស់នាងនិងទំនាក់ទំនងស្នេហាជាមួយអ្នកដឹកនាំរឿងលោក Darren Aronofsky វ័យ ៤៨ឆ្នាំដែលនាងបានជួបពេលថតរឿងថ្មីរបស់នាង "Mother”៕
ចុចអានអត្ថបទ៖
យន្តហោះ តួស្រីរឿង Hunger Games កំពុងតែហោះៗ ម៉ាស៊ីនស្រាប់តែមិនដំណើរការ
Nicki Minaj នៅតែសិចស៊ីមិនធម្មតា ពេលបង្ហាញខ្លួនក្នុងវីដេអូចម្រៀងថ្មី
មិនធម្មតាទេ គិតត្រឹមនេះ Justin Bieber ធ្លាប់ទាក់ទង៣៥នាក់រួចមកហើយ!