Nicki Minaj នៅ​តែ​សិចស៊ី​មិន​ធម្មតា​ ពេល​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​​ចម្រៀង​ថ្មី

  • 2017-07-29 06:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រ៉េប​ដ៏​សិច​ស៊ី​ Nicki Minaj ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​ ដែល​បទ​ចម្រៀង​របស់​តារា​ចម្រៀង​រ៉េប Future ក្នុង​បទ​ចម្រៀង "You Da Baddest”។

តារា​ចម្រៀង​រ៉េប Nicki Minaj

តារា​ហ៊ីបហប​ទាំង​ពីរ​រូប​ ចាប់​ដៃ​គូ​គ្នា​សម្ដែង​បទ​នេះ​ ដោយ​ឈរ​លើ​រាន​ហាលជាមួយ​នឹង​ទិដ្ឋភាព​ទឹក​សមុទ្រ​ជា​ Background ពិត​ជា​គួរ​ឲ្យ​គយ​គន់។

វីដេអូ​ចម្រៀង​នេះ​ត្រូវ​បាន​ដឹក​នាំ​ថត​ដោយ​លោក Benny Boom ដែល​ជា​អ្នក​ដឹក​នាំ​វីដេអូ​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ នៅ​ទីក្រុង​ Miami រដ្ឋ​ Florida កាល​ពី​ដើម​ឆ្នាំ។

តារា​រ៉េប​វ័យ​ ៣៣ឆ្នាំ​រូប​នេះ​បាន​ស្លៀក​ឈុត​ដ៏​សិចស៊ី​ពណ៌​ក្រហម​ គួរ​ឲ្យ​ទាក់​ទាញ​ និង​ឈុត​មួយ​ទៀត​គឺ​ប៊ីគីនី​រំលេច​ត្បូង​ជាមួយ​នឹង​អាវ​រោម​សត្វ​ខាង​ក្រៅ​សាក​សម​នឹង​វីដេអូ​ចម្រៀង​ចង្វាក់​ហ៊ីបហប៕

តារា​ចម្រៀងរ៉េប​ Nicki Minaj និង Future

តោះ! អីចឹង​មក​ទស្សនា​វីដេអូ​ចម្រៀង​នេះ​ទាំង​អស់​គ្នា!

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ