មក​មើល​រូប​ថត​អប​អរ​បទ​​ចម្រៀង​ថ្មី​របស់​ Nicki Minaj ពិត​ជា​សិច​ស៊ី​ហួស​ថ្លែង!

  • 2017-06-23 08:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់ Nicki Minaj ចំពោះ​ការ​ស្លៀក​ពាក់​សិច​ស៊ី​នោះ។

ហើយ​ថ្មីៗ​នេះ​នាង​ បាន​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ការ​ថត​រូប​អាថ៌កំបាំង​មួយ។ រូប​ថត​ទាំង​នេះ​អាច​ជា​រូបថត​ដើម្បី​អប​អរ​ក្នុង​ការ​បញ្ចេញ​បទ​ចម្រៀង​ ២​បទ​ថ្មី​របស់​តារា​ចម្រៀង​វ័យ​៣៤​ឆ្នាំ​រូប​នេះ។

ក្នុង​រូប​ភាព​ទី​១​ Nicki បាន​ឈរ​ពី​ខាង​មុខ​កាមេរ៉ា​ ហើយ​ខាង​ក្រោយ​ខ្នង​នាង​គឺ​ជា​កញ្ចក់​ដែល​ជា​កន្លែង​តុប​តែង​ខ្លួន។ តារា​រ៉េប​រូប​នេះ​បាន​ដាក់​ដៃ​ចុះ​ក្រោម​​អម​ជាមួយ​នឹង​ក្រឡៅ​ខ្សែ​ករ​ពណ៌​មាស ព្រម​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​ផង​ដែរ​គឺ​សុទ្ធ​តែ​ពណ៌​មាស។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ពាក់​មកុដ​មួយ ដែល​មាន​រចនា​ស្លឹក​ឈើ​នៅ​ជុំ​វិញ​ដែល​មើល​ទៅ​ពិត​ជា​ទាក់​ទាញ​មែន​ទែន។ ​​ខណៈ​ពេល​ដែល​នាង​បង្ហាញ​រូប​ថត​ទាំង​នេះ នាង​បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា​៖ "អ្នក​ណា​ខ្លះ​ត្រៀម​ខ្លួន​សម្រាប់​បទ​ថ្មី​២បទ​យប់​នេះ? #IcantEvenLie ft. Future និង #Nobody ft Alicia keys” ដែល​ជា​បទ​ចម្រៀង​នៅ​ក្នុង​អាល់​ប៊ុម​របស់​តារា​ចម្រៀង Hip-Hop លោក DJ Khaled៕

ចុច​អាន៖

​- BLACKPINK បំបែក​ឯកត្តកម្ម​ដ៏​ធំ​មួយ​ក្រោយ​ចេញ​​វីដេអូ​ចម្រៀង As If It's Your Last

​- តារាប្រុសកូរ៉េរូបណាទៅហ្ន៎ ដែលនឹងចាប់គូសម្ដែងរឿងថ្មីជាមួយតារាហ្វីលីពីន Anne Curtis?

​- ចម្រៀង​សម្រាប់​អ្នក​រង​គ្រោះ​នៅ Grenfell លក់​ដាច់​កប់​តារាង​បន្ទាប់​ពី​បញ្ចេញ​បាន​ប៉ុន្មាន​ម៉ោង(វីដេអូ)

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម