តារាប្រុសកូរ៉េរូបណាទៅហ្ន៎ ដែលនឹងចាប់គូសម្ដែងរឿងថ្មីជាមួយតារាហ្វីលីពីន Anne Curtis?

  • 2017-06-23 04:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ពាក់ព័ន្ធ​នឹង​តារា​ស្រី​ដ៏មាន​ប្រជាប្រិយ​ហ្វីលីពីន​ Anne Curtis នឹង​ចាប់គូ​សម្ដែង​ជាមួយ​កំពូល​តារា​ប្រុស​កូរ៉េ​ Gong Yoo ក្នុង​ខ្សែភាពយន្ត​ថ្មី។

ទាក់ទង​នឹង​ព័ត៌មាន​នេះ​ អ្នក​តំណាង​ម្នាក់​មក​ពី​ ផលិតកម្ម​ “Viva Entertainment Philippines” លោក​ Vic del Rosario បាន​បញ្ជាក់​ថា​ លោក​កំពុង​មមាញឹក​ជាមួយ​គម្រោងផលិតរឿង​ថ្មី​ ដែល​សម្ដែង​ដោយ​ តារា​សម្ដែង​ស្រី​ Anne និង​តារា​ប្រុស​កូរ៉េ​ម្នាក់។ អ្នក​តំណាង​ដដែល​បាន​បន្ត​ថា​ លោក​បាន​ធ្វើ​ដំណើរទៅមកប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ពិភាក្សា​ការងារ​នេះ​ជាមួយ​ដៃគូ​កូរ៉េ ជា​ច្រើន​ដង។

លោក​ Vic del Rosario

ថ្វី​ត្បិត​តែ​មិន​បាន​និយាយ​ថា​តារា​ប្រុស​រូប​ណា​នឹង​ត្រូវ​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ​ តែ​លោក​ Vic ក៏​បាន​បង្ហើប​ថា​ ប្រុស​សង្ហា​ម្នាក់​នោះ​មាន​ប្រជាប្រិយភាព​ណាស់​នៅ​ហ្វីលីពីន​ ហើយ​នៅ​ពេល​បាន​ជ្រាប​អ្នកគាំទ្រ​នឹង​ភ្ញាក់ផ្អើល។ យ៉ាងណាក្ដី អ្នក​ទី​ ១​ ដែល​ មហាជន​ទាយ​ទុក​មុនគេ​គឺ​ "Gong Yoo” ព្រោះ​ជា​តារា​ប្រុស​ដែល​មាន​អ្នកគាំទ្រ​ច្រើន​នៅ​ហ្វីលីពីន​ ហើយ​លោក​ក៏​ជា​តារា​សំណព្វចិត្ត​របស់​ Anne ដែរ។

ដោយឡែក ងាកមក​ការងារមួយទៀត ផលិតកម្ម​ដដែល​ ក៏​នឹង​ត្រៀមដាក់​បញ្ចាំង​កុន​កូរ៉េថ្មី​របស់​ Song Joong Ki ដែល​មាន​ចំណងជើង​ថា​ "Battleship Island" ក្នុង​ប្រទេស​ហ្វីលីពីន​ ឆាប់ៗ​ខាង​មុខ​ដែរ៕

ចុចអាន៖

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី