ចម្រៀង​សម្រាប់​អ្នក​រង​គ្រោះ​នៅ Grenfell លក់​ដាច់​កប់​តារាង​បន្ទាប់​ពី​បញ្ចេញ​បាន​ប៉ុន្មាន​ម៉ោង(វីដេអូ)

  • 2017-06-23 03:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​សម្រាប់​រៃ​អង្គាស​ថវិកា​សម្រាប់​ជន​រង​គ្រោះ​នៅ Grenfell Tower របស់​លោក Simon Cowell ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៅ​លើ iTune នៅ​រយៈ​ពេល​តែ​២​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​បញ្ចេញ។

គំរប​អាល់ប៊ុម​បទ​ចម្រៀង "Bridge Over Troubled Water”
លោក Simon Cowell
អគារ​ Grenfell Tower ដែល​បាន​ឆេះ

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា​ "Bridge Over Troubled Water” ដែល​បាន​ចូល​រួម​ច្រៀង​ពី​តារា​ចម្រៀង​ដល់​ទៅ​៥០​នាក់​ឯ​ណោះ​ ក្នុង​នោះ​មាន​តារា​ចម្រៀង​ល្បីៗ​ដូច​ជា​ Stormzy, Craig David និង​ Liam Payne ជា​ដើម។

ចំពោះ​តារា​ចម្រៀង​ដែល​មាន​ទី​តាំង​នៅ​ទី​ក្រុងឡុង​តែ​ម្ដង​ដែល​បាន​ចូល​រួម​មាន​ដូច​ជា Rita Ora, Robbie Williams, Jessie J, Bastille, Brian May, Ella Eyre, James Blunt, Louis Tomlinso, Nile Rodgers, តារា​ជ័យ​លាភី​កម្មវិធី X Factor លោក Matt Terry និង​តារា​ជ័យលាភី Britain's Got Talent គឺ​ Tokio Myers។

លោក Tokio Myers
តារា​ចម្រៀង Liam Payne
តារា​ចម្រៀង Rita Ora

បទ​ចម្រៀង​នេះ​ផលិត​ប្រើ​រយៈ​ពេល​តែ​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​បាន​ថត​នៅ​ "Sarn Studios” មាន​ទីតាំង​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ពី​ Grenfell Tower ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ផលិត​ករ Simon Cowell ផ្ទាល់​តែ​ម្ដង៕

នេះ​ជា​វីដេអូ​ចម្រៀង​"Bridge Over Troubled Water”៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ