កូន​ប្រុស​ច្បង​របស់ David Beckham ទៅ​ជួប​អ្នក​រង​គ្រោះ​នៅ​ Grenfell Tower ដើម្បី​​ធ្វើ​រឿង​មួយ

  • 2017-06-17 04:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រា​សម្ដែង​ Brooklyn Beckham បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​គឺ​នៅ​ Grenfell Tower ដើម្បី​ធ្វើ​សេចក្ដី​ថ្លែង​ការ​មួយ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ​ និង​ជន​ដែល​បាន​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​ជីវិត។

តារា​រូប​នេះ​បាន​ខំ​ទប់​ទឹក​ភ្នែក​ខណៈ​ដែល​ខ្លួន​បាន​អាន​ សេចក្ដី​ថ្លែង​ការ​មួយ​នេះ​ ខណៈ​ដែល​មាន​អម​ដោយ​សន្តិសុខ​ការពារ​។ មិន​ត្រឹម​តែប៉ុណ្ណោះ​​តារា​វ័យ​១៨ឆ្នាំ​រូប​នេះ​ក៏​បាន​យក​កាត​រំលែក​ទុក្ខ​និង​ផ្កា​ខ្លះ​ផង​ដែរ ដើម្បី​ជា​សញ្ញា​រំលែក​ទុក្ខ​ដល់​ជន​រងគ្រោះ​៣០​នាក់ ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ស្លាប់។

Brooklyn គឺ​ជា​តារា​ល្បី​ចុង​ក្រោយ​បើ​គិត​ត្រឹម​ពេល​នេះ​ ដែល​បាន​មក​កន្លែង​កើត​ហេតុ​អាក្រក់​នេះ។ តារា​ដែល​មាន​មក​ទី​នេះ​គឺ​មាន​ដូច​ជា​តារា​ចម្រៀង Adele, Lily Allen និង Rita Ora។

ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​​ប្រើ​បណ្ដាញ​សង្គម​ខ្លះ​មិន​ពេញ​ចិត្ត​នឹង ​​Brooklyn Beckham ដែល​នាំ​យក​សន្តិសុខ​មក​ជាមួយ​ ប៉ុន្តែ​តារា​ៗ​ផ្សេង​ៗ​ទៀត​មិន​មាន។​

មក​ត្រឹម​ពេល​នេះ​ Brooklyn មិន​ទាន់​បាន​បង្ហោះ​អ្វី​ទាក់​ទង​នឹង Grenfell Tower នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ