Adele បង្ហាញ​ខ្លួន​មក​សួរ​សុខ​ទុក្ខ​អ្នក​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ ដោយ​មិន​ប្រាប់​នរណា​សោះ!

  • 2017-06-15 03:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តិច​ជាង​២៤​ម៉ោង​បើ​គិត​ពី​ពេល​ភ្លើង​ឆេះ​អាគារ Grenfell Tower ដែល​បាន​សម្លាប់​និង​ធ្វើ​ឲ្យ​មនុស្ស​មាន​របួស​រាប់​រយ​នាក់ កំពូល​តារា​ចម្រៀង​ Adele បាន​បង្ហាញ​ខ្លួន​មក​សួរ​សុខ​ទុក្ខ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

Adele បាន​មក​ដល់​ទី​តាំង​ភ្លើង​ឆេះ

Adele បាន​មក​ជួប​ជាមួយ​នឹង​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​ និង​អ្នក​ដែល​មាន​របួស​ ដោយ​មក​ជួប​និយាយ​ព្រម​ទាំង​ឱប​ពួក​គាត់​ទៀត​ផង​ដើម្បី​រំលែក​ទុក្ខ។

ក្នុង​នោះ​មាន​គណនី​ Twitter មួយ​បាន​បង្ហោះ​សារ​ថា​៖ "Adele បាន​នៅ​ទី​នោះ​ និង​ឱប​ជន​រង​គ្រោះ​នៅ​ទី​នោះ​គ្រប់​គ្នា​ដើម្បី​ជួយ​រំលែក​ទុក្ខ"។

ក្រៅ​ពី​នោះ​ ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Twitter ជា​ច្រើន​បាន​បង្ហោះ​សារ​សរសើរ​ Adele យ៉ាង​ច្រើន​ចំពោះ​ទង្វើ​ដ៏​ល្អ​ប្រសើរ​របស់​នាង។

​អ្នក​លេង​ Twitter ម្នាក់​បាន​បង្ហោះ​ថា៖ "ការ​ពិត​ដែល​ Adele ទៅ Grenfell Tower ដោយ​មិន​ប្រាប់​នរណា​ម្នាក់ នេះ​បញ្ជាក់​ថា​ នាង​ពិត​ជា​អស្ចារ្យ​ណាស់... Adele គឺ​ជា​ទេព​អប្សរ​ នាង​សម​តែ​ទៅ​នៅ​ស្ថាន​សួគ៌ នាង​ពិត​ជា​មាន​បេះ​ដូង​ធំធេង​មែន​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​នាង​ណាស់"។

អគារ Grenfell Tower ដែល​កំពុង​តែ​ឆេះ

នេះ​គឺ​ដោយសារ​តែ​ Adele បាន​បង្ហាញ​ខ្លួន​នៅ​ទី​នេះ ​ដោយ​មិន​ប្រាប់​អ្នក​ណា​សោះ​ គឺ​មក​ដោយ​សារ​ទឹក​ចិត្ត​ស្រលាញ់ ​និង​អាណិត​របស់​នាង​ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ការ​បង្ហាញ​ខ្លួន​របស់​នាង។

ហេតុ​ការណ៍​ភ្លើង​ឆេះ​នេះ ​បាន​សម្លាប់​មនុស្ស​ ១២​នាក់​ ខណៈ​ដែល​មនុស្ស​​រង​របួស​ គឺ​រាប់​រយ​នាក់ ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ដែល​អាច​ស្លាប់​នោះ​ គេ​ប៉ាន់​ប្រមាណ​ថា​អាច​ឡើង​ទៅ​ដល់​ជាង​ ៥០​នាក់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ