អស់​សំណើច! ​បើ​សិន​ឃើញ​​តួ​រឿង​ "Game of Thrones” ជិះ​នាគ​ដោយ​មិន​ទាន់​កែច្នៃ​កុំព្យូទ័រ(វីដេអូ)

  • 2017-06-15 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារ​តែ​រឿង "Game of Thrones” របស់​ប៉ុស្តិ៍​​ទូរទស្សន៍​ HBO ​ជា​រឿង​ប្រភេទ​បុរាណ​មាន​លាយ​ឡំ​ដោយ​សិល្បសាស្ត្រ​និង សត្វ​ចម្លែក​ផ្សេង​ៗ​ជា​ច្រើន ដូច្នេះ​ហើយ​ទើប​ការ​ថត​ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​លើ​បច្ចេកទេស​​កាត់ត​កុំព្យូទ័រ (CGI) ស្ទើរ​តែ​ទាំង​ស្រុង​។

ថ្មីៗ​ នេះ​ស្ទូឌីយោ​របស់​ប៉ុស្តិ៍​ទូរទស្សន៍ HBO បាន​បង្ហាញ​ពី​វីដេអូ​មួយ​ដែល​និយាយ​អំពី ដំណើរ​ការ​នៃ​ការ​ថត​ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​បច្ចេកទេស​កុំព្យូទ័រ​សំខាន់ៗ។ ហើយ​នៅ​ក្នុង​វីដេអូ​នោះ​គេ​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​តួឯក​ស្រី​ Daenerys' ដែល​សម្ដែង​ដោយ Emilia Clarke នៅ​ក្នុង​ស្ទូឌីយោ​និង​បន្ទាប់​ពី​ការ​ប្រើ​កុំព្យូទ័រ។

នេះ​ជា​ឧទាហរណ៍​មួយ​ ពេល​ថត​និង​ក្រោយ​ពេល​កែ​ដោយ​បច្ចេកទេស CGI។

នៅ​ក្នុង​ស្ទូឌីយោ
ក្រោយ​កែច្នៃ​ដោយ​ប្រើ​បច្ចេកទេស CGI

ហើយ​នៅ​ក្នុង​វីដេអូ​នេះ​ គេ​បាន​បង្ហាញ​តួ​​ឯក​ស្រី​ជិះ​សត្វ​នាគ​​មុន​ពេល​កែ​ច្នៃ​និង​ក្រោយ​កែ​ច្នៃ​ផង​ដែរ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ នាង​ជិះ​សត្វ​នាគ​ជ័រ​ដែល​មើល​ទៅ​ពិត​ជា​អស់​សំណើច​មែន​ទែន៕

ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុច​អាន៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ