តួរឿង "21 Jump Street" ស្រក​គីឡូ​រាង​ស្អាត​ជាង​មុន​មើល​សឹង​តែ​មិន​ស្គាល់

  • 2017-06-13 07:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​តួ​រឿង "21 Jump Street” លោក Jonah Hill ចេញ​ដំណើរ​ទៅ​ខាង​ក្រៅ​ដើម្បី​បំពេញ​ការងារ​របស់​លោក ដោយ​ពាក់​អាវ​យឺត​ដៃ​ខ្លី និង​ខោ​ខោវប៊យ។

​តារា​វ័យ​ ៣៣​ ឆ្នាំ​រូប​នេះ​ មាន​រូប​រាង​ខុស​ប្លែក​ពី​មុន​ខ្លាំង​ ដោយ​ធ្លាប់​តែ​មាន​មាឌ​ធំ​កន្ទ្រល មិន​មែន​សង្ហា​បែប​នេះ​ទេ។ បើ​សង្កេត​ទៅ​លើ​ទឹក​មុខ​ គេ​សង្កេត​ឃើញ​ថា​ Jonah មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ច្រើន​ និង​រីក​រាយ​ចំពោះ​ការ​ស្រក​ទម្ងន់​របស់​ខ្លួន។

តារា​រូប​នេះ​ ចាប់​ផ្ដើម​ស្រក​ទម្ងន់​ដំបូង​កាល​​ពី​ឆ្នាំ ២០១១​​ ខណៈ​ពេល​សម្ដែង​រឿង "Moneyball” ជាមួយ​តារា​ល្បី Bratt Pitt។ ពេល​នោះ​ លោក​មាន​ជំនួយ​ក្នុង​ការ​សម្រក​គីឡូ​ដោយ​គ្រូ​​បង្វឹក​ម្នាក់​ ដែល​ជា​អ្នក​សម្ដែង​ជាមួយ​គ្នា ប៉ុន្តែ​ក៏​ឡើង​ទម្ងន់​វិញ​។

តារា​សម្តែង​ Jonah Hill ស្រក​គីឡូ​ក្រោយ​ថត​រឿង "Moneyball" តែ​ឡើង​ទម្ងន់​វិញ
តារា​សម្តែង​ Jonah Hill កាល​មិន​ទាន់​ស្រក​គីឡូ

លុះ​ដល់​ឆ្នាំ​ ២០១៣​ ទើប​តារា​រូប​នេះ​ សន្មត​តាំង​ចិត្ត​សម្រក​ទម្ងន់​ដោយ​ប្រើ​វិធីសាស្ត្រ​តម​អាហារ​បែប​ជប៉ុន និង​មាន​អ្នក​ជំនួយ​ការ​ហាត់​ប្រាណ​ម្នាក់។ ដើម្បី​សម្រក​បាន​ទម្ងន់​យ៉ាង​នេះ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

តារា​សម្ដែង​រូបនេះ បាន​បញ្ជាក់​ថា​ មូល​ហេតុ​ធំ​បំផុត​ដែល​លោក​ឡើង​ទម្ងន់​ គឺ​ដោយ​សារ​ពិសា​ស្រាបៀ៕

ចុច​អាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី