Angelina Jolie ធ្វើកន្លែងរំអិលឲ្យកូនលេងជាង ៣០ម៉ែត្រ នៅភូមិគ្រឹះលំហែកាយរដូវក្ដៅ
- 2017-06-10 06:42:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ធ្វើកន្លែងរំអិលឲ្យកូនលេងជាង ៣០ម៉ែត្រ នៅភូមិគ្រឹះលំហែកាយរដូវក្ដៅ
ចន្លោះមិនឃើញ
អ្នកម្ដាយកំពូលតារាហូលីវូដ Angelina Jolie តែងតែបំពេញកាតព្វកិច្ចជាម្ដាយដ៏អស្ចារ្យមួយរូបសម្រាប់កូនៗរបស់នាង ទាំង ៦នាក់ ទោះជាត្រូវមើលថែម្នាក់ឯងក្ដីក៏នាងនៅតែធ្វើបានល្អ។
កាលពីថ្ងៃសុក្រ មានព័ត៌មានមួយបានបង្ហើបថា ដោយសារចង់ឲ្យកូនៗ កាន់តែមានភាពរីករាយ តារាសម្ដែងអាមេរិករូបនេះ បានសម្រេចយកភូមិគ្រឹះតម្លៃកប់ពពកមួយកន្លែងរបស់នាង ធ្វើជាផ្ទះលំហែសម្រាប់រដូវក្ដៅ។ នេះបើយោងតាមវិបសាយ Dailymail ។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលអាចចាត់ទុកថាជាទីតាំងប្រវត្តិសាស្ត្រនោះមានតម្លៃ រហូតទៅដល់ ២៥លានដុល្លារ មានទីតាំងនៅទីក្រុង Los Angeles ។ អ្នកម្ដាយវ័យ ៤២ឆ្នាំរូបនេះបានរៀបចំបន្ថែមនូវ ទោងរំអិលមួយ (Fun Air Slide) មានប្រវែងប្រហែល ៣០ម៉ែត្រ នៅអាងហែលទឹក។
គួរបញ្ជាក់ផងដែរថា ផ្ទះរបស់ Angelina Jolie មួយកន្លែងនោះ មានប្រវែងសរុប ប្រហែល ៦៩៦ ម៉ែត្រការ៉េ ស្ថិតនៅតាមដងភ្នំ ដែលអាចមើលឃើញទេសភាពនៅក្នុងទីក្រុង Los Angeles បាន។ បរិវេណក្នុងផ្ទះពិតជាធំទូលាយ មានបន្ទប់គេង ៦ បន្ទប់ទឹក ចំនួន ១០ ព្រមទាំងទីតាំងប្រណីតជាច្រើនទៀត៕
*ចុចអាន៖
ថ្ងៃពិសេស Angelina Jolie និងពួកម៉ាកកម្ពុជា មិនភ្លេចចំណាយពេលជាមួយកូនៗ
មកមើលផ្ទះតម្លៃ ២៥លានដុល្លារដែល Angelina ទើបនឹងទិញនៅក្បែរ Brad Pitt
Angelina Jolie ត្រូវគ្នាជាមួយឪពុកវិញ តាមរយៈការជួយពី Brad Pitt?