Angelina Jolie ត្រូវគ្នា​ជាមួយ​ឪពុកវិញ តាមរយៈការជួយពី Brad Pitt?

  • 2017-05-13 08:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ​ Angelina Jolie បាន​ចុះសម្រុងជាមួយ​ឪពុក​ដែល​នាង​ធ្លាប់​មាន​បញ្ហា​ជាមួយ​វិញ​ហើយ​ ដោយបានជួបជុំ​ញ៉ាំ​អាហារ​ពេលល្ងាច​ជុំ​គ្នា​ដ៏​រីករាយ​។

អ្នក​ម្ដាយ​កូន​ ៦​នាក់​ Angelina Jolie ត្រូវ​បាន​ឃើញ​ថា​មាន​វត្តមាន​ជាមួយ​ឪពុក​របស់​នាង​ លោក​ Jon Voight នៅ​ទីក្រុង​ Beverly Hills កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ តាម​វិប​សាយ​ព័ត៌មាន​ Daily Mail បាន​បង្ហាញ​ថា​ បើ​ទោះ​បី​ ស្នេហា​ប្ដី​ប្រពន្ធ​របស់​កំពូល​តារា​ហូលីវូដ​ Brad Pitt និង​ Angelina Jolie មិន​អាច​ផ្សះផ្សា​គ្នា​បាន​ដូចដើម ប៉ុន្តែ​ Brad បាន​ជួយ​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឪពុក​កូន​ របស់​អតីត​ភរិយា​របស់​លោក​ បាន​មក​ត្រូវ​គ្នា​វិញ​។

ការ​ជួប​ជុំ​ជា​លក្ខណៈ​គ្រួសារ​នេះ​ ក្រៅ​ពី​លោក​ Jon Voight និង​ Angelina Jolie ក៏​ឃើញ​មាន​ការ​ចូលរួម​ពី​កូនៗ​របស់​ Jolie ៤​នាក់​ទៀត​ដែរ​ដូចជា​៖ Pax, Zahara, Vivienne និង​ Knox ។ អាច​និយាយ​បាន​ថា​ជា​ពេល​វេលា​ដ៏​កម្រ​មួយ​ ដែល​លោក​តា​ ដែល​ជា​តារា​សម្ដែង​វ័យ​ ៧៨​ឆ្នាំ​រូប​នេះ​ មាន​ឱកាស​បាន​ជួប​ចៅ​ៗ​របស់​លោក​។

ចាំ​បាន​​ថា​ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​​បាន​រៀប​ការ​ជាមួយ​ តារាសម្ដែង​ដូច​គ្នា​ លោក​ស្រី​ Marcheline Bertrand  ក្នុង​ឆ្នាំ​ ១៩៧១​ ហើយ​បាន​ចែក​ផ្លូវ​គ្នា​នៅ​ពេល​ កូនស្រី​ Angelina Jolie ទើប​នៅ​ជា​ទារក​ម្ល៉េះ​ និង​បាន​លែងលះ​ដាច់​ស្រេច​នៅ​ឆ្នាំ​ ១៩៨០​។ ថ្វី​ត្បិត​តែ​ជា​ឪពុកកូន ប៉ុន្តែ​ពួកគេ​មិន​សូវស្និទ្ធស្នាល ហើយ​ក៏​ធ្លាប់មាន​រឿងមិនសប្បាយចិត្តនឹងគ្នា​រយៈ​កន្លងមក​ដែរ៕

ចុចអាន៖ Angelina គិត​ចង់​ជួប​ជុំ​ជា​ប្ដី​ប្រពន្ធ​វិញ​ បន្ទាប់​ពី Brad Pitt សារភាព​កំហុស​?

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី