Angelina គិតចង់ជួបជុំជាប្ដីប្រពន្ធវិញ បន្ទាប់ពី Brad Pitt សារភាពកំហុស?
- 2017-05-05 09:44:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina គិតចង់ជួបជុំជាប្ដីប្រពន្ធវិញ បន្ទាប់ពី Brad Pitt សារភាពកំហុស?
ចន្លោះមិនឃើញ
ប្រភពមួយបានឲ្យដឹងថា Angelina កំពុងតែគិតគូរជួបជុំជាមួយ Brad Pitt វិញបន្ទាប់ពីបានអានអត្ថបទសម្ភាសន៍របស់លោក។
ក្នុងកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្ដី GQ តារាសម្ដែង Brad Pitt បានបកស្រាយអំពីបញ្ហាញៀនស្រារបស់ខ្លួន ដែលជាហេតុធ្វើឲ្យបែកបាក់ជាមួយ Angelina Jolie។ លោកបាននិយាយថា លោកឈប់ផឹកស្រា ព្រមទាំងជួបជាមួយអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រផងដែរ។
Angelina សប្បាយចិត្តណាស់ដែលដឹងថា Brad បោះបង់ទម្លាប់អាក្រក់ដែលបានធ្វើឲ្យបែកបាក់គ្រួសារ។ ហើយនាងថែមទាំងគិតចង់ជួបជុំគ្នាជាគ្រួសារវិញផងដែរ។ នេះបើតាមប្រភពព័ត៌មាននោះ។ នាងនឹងស្រលាញ់ Brad ជានិច្ចហើយមានអារម្មណ៍ថាអ្វីក៏អាចកើតឡើងបានដែរ សម្រាប់ពួកគេនិងសម្រាប់គ្រួសារ។ កិច្ចសម្ភាសន៍របស់ Brad Pitt ជាមួយទស្សនាវដ្ដី GQ គឺជារឿងដ៏ល្អមួយ។
បើតាប្រភពពីសារព័ត៌មាន Hollywood Life តារាសម្ដែង Angelina Jolie មានអារម្មណ៍ក្ដុកក្ដួលនិងពេញចិត្តចំពោះភាពក្លាហានរបស់លោក Brad Pitt។ លោកបានប្រើប្រាស់អារម្មណ៍ឈឺចាប់ដែលបណ្ដាលមកពីការបែកបាក់នេះ យកមកកែប្រែខ្លួននិងធ្វើឲ្យ Angelina មានមោទនភាពចំពោះខ្លួន។ កិច្ចសម្ភាសន៍នេះបានរំលឹកនាង ពីទឹកចិត្តស្រលាញ់របស់ Brad Pitt ដែលមានមកលើនាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មួយវិញទៀតបើតាម ប្រភពមួយរបស់ E! News លោក Brad Pitt បាននិយាយប្រាប់ Angelina មុននឹងការសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយថា លោកនៅតែចង់មានទំនាក់ទំនងមិត្តភាពល្អជាមួយ អតីតប្រពន្ធខ្លួន។ ប៉ុន្តែ, នៅពេលនេះ Angelina មិនទាន់បានបកស្រាយពីពាក្យចចាមអារ៉ាម ទាក់ទងនឹងការជួបជុំគ្នានេះនៅឡើយទេ៕