តារា​រ៉េប Sean 'Diddy' មាន​​ជាង​ Beyonce និង JK. Rowling ទៅ​ទៀត

  • 2017-06-13 07:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​ Sean 'Diddy' ត្រូវ​បាន​ទស្សនាវដ្ដី Forbes ដាក់​ឈ្មោះ​ជា​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៧​នេះ។

តារា​រ៉េប Sean 'Diddy'

នេះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​មួយ​ព្រោះ​តារា​រូប​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២២​ កាល​ពី​ឆ្នាំ​មុន។ ប្រភព​ទស្សនាវដ្ដី​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​​ Sean 'Diddy' ឫ​អាច​ហៅ​ឈ្មោះ​ថា P-Diddy បាន​រក​ចំណូល​បាន​​ដល់​ទៅ​ជិត​ ១៣០​លាន​ដុល្លារ​ឯ​ណោះ​ ​ដោយ​សារ​តែ​ហាង​លក់​សំលៀក​បំពាក់​និង​ ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​អាមេរិក​របស់​លោក។

តារា​ចម្រៀង​ Beyonce
អ្នក​និពន្ធ​ JK. Rowling

មក​ដល់​លំដាប់​ថ្នាក់​លេខ​២​វិញ តារា​ចម្រៀង Beyonce រក​ប្រាក់​ចំណូល​បាន​ជិត​ ១០៥​លាន​ដុល្លារ​ខណៈ​ដែល​អ្នក​និពន្ធ​រឿង Harry Potter ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ ដោយ​រក​ចំណូល​បាន​ជិត ៧៥លាន​ដុល្លារ។ ចំណែក​ឯ​តារា​រ៉េប​ Jay Z ដែល​ជា​ស្វាមី​របស់​​​ Beyonce នោះ​គឺ​រក​ចំណូល​បាន​តិច​ជាង Beyonce ឆ្ងាយ​ណាស់​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ៥៥ ឯ​ណោះ។

ចំណែក​ឯ​តារា​វ័យ​ក្មេង​ Kylie Jenner វិញ​ទើប​តែ​មាន​ឈ្មោះ​នៅ​បញ្ជី​មាន​ជាង​គេ​នេះ​លើក​ដំបូង​និង​ជា​តារា​ដែល​ជាប់​ឈ្មោះ​វ័យ​ក្មេង​ជាង​គេ​ផង​ដែរ។

តារា​សម្ដែង Kylie Jenner
តារា​រ៉េប Drake

តារា​រ៉េប Drake ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ជាមួយ​នឹង​ទឹក​ប្រាក់ ៩៤​លាន​ដុល្លារ​ ដូច​គ្នា​នឹង​តារា​បាល់​ទាត់​ Cristiano Ronaldo គឺ​ប្រហាក់​ប្រហែល​នឹង ៩៤​លាន​ដុល្លារ​ដែរ។ ចណែក​ឯ​តារា​ចម្រៀង The Weeknd ជាប់​លេង​៥​ក្នុង​តារាង​ជាមួយ​នឹង​ទឹក​ប្រាក់ ៩២​លាន​ដុល្លារ៕

ចុច​អាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី