អាវ​ម៉ូដថ្មី​របស់ Selena Gomez មើល​ពីមុខគ្រាន់ទេ តែកុំ​មើល​ពី​ចំហៀង

  • 2017-06-09 04:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ពូកែ​លេង​ម៉ូដ​កាលីបៗ​ កម្រ​ឆ្គង​ Selena Gomez តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​យក​ស្ទីល​ស្លៀកពាក់​តាម​ជា​ច្រើន​តាំង​ពី​នាង​ចាប់​ផ្ដើម​ល្បី។

ប៉ុន្តែ​ចៃដន្យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ អំឡុង​ពេល​ថត​បទ​ថ្មី​ ក្នុង​ទីក្រុង Los Angele តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ម៉ូដ​អាវ​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្លាប់​និយម​យក​ស្ទីល​តាម​នាង​ មិនហ៊ាន​ពាក់​តាម​ក៏​ថា​បាន។

អាវ​ដែល​ តារា​ចម្រៀង​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ពាក់​ មើល​ពី​មុខ​គឺ​ស្រស់​ស្អាត​ណាស់​ តែ​ពី​ចំហៀង​វិញ វាល​ខ្លាំង​ រហូត​ចេញ​កន្លែង​សំខាន់​លើ​រាងកាយ។ អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ ឃើញ​រូបភាព​របស់​នាង​កាល​ពី​ម្សិល​មិញ​ ព្រោះ​កម្រ​ឃើញ​តារា​ស្រី​រូប​នេះ​ ពាក់​អាវ​បែបនេះ​ណាស់៕

*ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី