Selena មាន​ពាក្យ​ពេចន៍​ល្អ​ៗ​សម្រាប់​ Justin បន្ទាប់​ពី​ការ​សម្ដែង​នៅ Manchester

  • 2017-06-06 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Justin Bieber បាន​ចូល​រួម​សម្ដែង​កម្មវិធី​ប្រគំ​តន្ត្រី Love benefit នៅ​ Manchester កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទាំង​បាន​និយាយ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ទាំង​ទង​ទៅ​នឹង​ជន​រង​គ្រោះ។

ហើយ​ថ្មី​ៗ​នេះ​អតីត​មិត្ត​ស្រី​របស់​ Justin Bieber តារា​ចម្រៀង Selena Gomez បាន​សរសើរ​ Justin អំពី​ពាក្យ​ពេចន៍​ដែល​គេ​បាន​និយាយ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្នុង​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ Manchester។

តារា​ចម្រៀង​វ័យ​២៤​ឆ្នាំ​នេះ​បាន​និយាយ​ថា​អ្វី​ដែល​អតីត​មិត្ត​ប្រុស​របស់​នាង​បាន​ធ្វើ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ នាង​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ “Sirius XM's Mornig Mash Up” នៅ​ទី​ក្រុង​ New York។ "ខ្ញុំ​គិត​ថា​អ្វី​ដែល​ Justin បាន​ធ្វើ​នោះ​ពិត​ជា​អស្ចារ្យ វា​គឺ​ជា​អំពើ​ដ៏​ល្អ​មួយ"។ នាង​បាន​និយាយ​ដូច្នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ក្នុង​កម្មវិធី​នោះ។​

Justin បាន​សម្ដែង​បទ​ចម្រៀង​ "Love Yourself”របស់​ខ្លួន​ជាមួយ​នឹង​ហ្គីតា​ ដើម្បី​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​២២​នាក់​ដែល​បាន​ស្លាប់។ បន្ទាប់​ពី​ច្រៀង​ចប់​ Justin បាន​​និយាយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដល់​ជន​រង​គ្រោះ​ទាំង​អស់​និង​គ្រួសារ​របស់​ពួក​គេ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​រូប​នេះ​ថែម​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត​ផង បន្ទាប់​ពី​ការ​សម្ដែង​នោះ។

ទោះ​បី​ជា​អ្នក​ទាំង​ពីរ​បាន​បែក​បាក់​គ្នា​ពិត​មែន ប៉ុន្ដែ​គេ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា និង​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​សូវ​ខាន។ ពួក​គេ​បែក​បាក់​គ្នា​កាល​ពី​ឆ្នាំ ២០១៤ ដែល​ពេល​នេះ Selena កំពុង​តែ​ទាក់​ទង​នឹង​តារា​ចម្រៀង The Weeknd៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី