រឿង​ទាំង​ ១០​ ដែលអ្នក​ស្ទើរ​ភ្លេច​ថា មាន​ Selena Gomez សម្ដែង​

  • 2017-05-20 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​របស់​ Disney ស្រី​ស្អាត​ Selena Gomez ​តារា​ស្រី​ដែល​ត្រូវ​បាន​ប្រិយមិត្ត​មួយ​ចំនួន​ស្គាល់​ តាម​រយៈ​ការ​សម្ដែង​របស់​នាង​ក្នុង​រឿង​ "Witches of Waverly Place”។ ថ្វីត្បិត​តែ​ប្រឡូក​ខ្លាំង​ក្នុង​វិស័យ​ចម្រៀង​ តែ​នាង​ក៏​មាន​វត្តមាន​ហូរហែ​ក្នុង​ភាពយន្ត​ជា​ច្រើន​ផង​ដែរ​៕

ងាក​ទៅ​មើល​ស្នាដៃ​របស់​ Selena Gomez ទាំង​អស់​គ្នា​ តើ​រឿង​ណា​ខ្លះ​ដែល​នាង​ធ្លាប់​បាន​សម្ដែង​៖

១. រឿង​ "In Dubious Battle” ក្នុង​ឆ្នាំ​ ២០១៦

ក្នុង​រឿង​នេះ​ Selena សម្ដែង​ជា​តួ​ស្ត្រី​ពោះ​ធំ​ ហើយ​រង​ទុក្ខ​ជា​ច្រើន​ក្នុង​សាច់​រឿង​។

២. រឿង​ "The Fundamentals of Caring” ក្នុង​ឆ្នាំ​ ២០១៦

គួរ​ឲ្យ​ស្ដាយ​ គ្មាន​អ្នកណា​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​រឿង​នេះ​ទេ​ ប៉ុន្តែ​ជាក់ស្ដែង​រឿង​នេះ​ ជា​រឿង​ល្អ​មើល​មួយ​ដែរ​។

៣. រឿង​ "Neighbors 2” ក្នុង​ឆ្នាំ​ ២០១៦

ក្នុង​រឿង​នេះ​នាង​ដើរ​តួ​ជា​ប្រធាន​សមាគម​នារី​ ស័ក្ដិសម​ឥត​ខ្ចោះ ហើយ​រឿង​វិញ​ពិតជា​ល្អ​មើល​។

៤. រឿង​ "The Big Short” ក្នុង​ឆ្នាំ​ ២០១៥

សម្ដែង​ជា​តួ​នាង​ខ្លួន​ឯង​តែ​ម្ដង​ ព្រោះ​ថា​តួ​មួយ​នេះ​គឺ​ត្រូវ​នឹង​ចរិត​ពិត​របស់​នាង​ផ្ទាល់​។

៥. រឿង​ "Behaving Badly” ក្នុង​ឆ្នាំ​ ២០១៤

រឿង​នេះ​ពាក់ព័ន្ធ​នឹង​ បញ្ហា​ផ្លូវ​ភេទ​ និយាយ​ពី​យុវភាព​ ការ​សម្រេច​ចិត្ត​ឆៅ​ៗ​ និង​សម្បូរ​ទៅ​ដោយ​ពាក្យ​ស្បថស្បែរ​។

៦. រឿង​ "Getaway” ក្នុង​ឆ្នាំ​ ២០១៣

ចាំ​បាន​ក្នុង​រឿង​នេះ​ Selena និង​ តារា​សម្ដែង​ប្រុស​ Ethan Hawke មាន​ការ​ឈុត​ប្រមាញ់​ជា​ច្រើន​។

៧. រឿង​ "Monte Carlo” ក្នុង​ឆ្នាំ​ ២០១១

សម្រាប់​រឿង​មួយ​នេះ​វិញ​ Selena បាន​ដើរ​តួ​ជា​អ្នក​ស្នង​មរតក​ម្នាក់​ជនជាតិ​អង់គ្លេស​ ហើយ​បើ​និយាយ​ពី​សាច់​រឿង​ពិត​ជា​អស្ចារ្យ​ណាស់​។

៨. រឿង​ "Princess Protection Program” ក្នុង​ឆ្នាំ​ ២០០៩

ផ្ដើម​ចេញ​ពី​តួ​​ព្រះ​នាង​ (សម្ដែង​ដោយ​ តារា​ចម្រៀង​ Demi Lovato) ដែល​ត្រូវ​លាក់​ខ្លួន​ និង​បាន​ក្លាយ​ជា​មិត្ត​របស់​ Selena។ ក្រោយ​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា​ហើយ​ មាន​រឿង​ជា​ច្រើន​កើត​ឡើង​ចំពោះ​ពួកគេ​។

៩. រឿង​ "Another Cinderella Story” ក្នុង​ឆ្នាំ​ ២០០៨

រឿង​មួយ​នេះ​វិញ​ សម្បូរ​ទៅ​ដោយ​ឈុត​រាំ​ជា​ច្រើន​។

១០. រឿង​ "Walker, Texas Ranger: Trial by Fire” ក្នុង​ឆ្នាំ​ ២០០៥

Selena បាន​សម្ដែង​រឿង​នេះ​តាំង​ពី​នៅ​ក្មេង​ ដោយសារ​កន្លង​ផុត​ទៅ​រយៈ​ពេល​យូរ​ និង​មិនមែន​ជា​តួសំខាន់​ទើប​មិន​សូវ​មាន​អ្នក​ដឹង​ថា​ នាង​សម្ដែង​ដែរ៕

ចុចអាន៖ មើល​គ្រប់​កន្លុកកន្លៀត​ផ្ទះ​ដ៏​ប្រណីត​ Selena Gomez ដាក់​លក់​​​៣​លាន​ដុល្លារ

ប្រភព៖ Elle   ប្រែ​សម្រួល៖ យី សុធារី