ជិត​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន​នៅ​ទូរទស្សន៍​ បេក្ខជន​កម្មវិធី​ America's Got Talent ម្នាក់​ត្រូវ​គ្រោះ​ថ្នាក់​ស្លាប់​...

  • 2017-06-14 04:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​កម្មវិធី​ American's Got Talent ម្នាក់​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​ដល់​ស្លាប់ ខណៈ​ដែល​សល់​​ពេល​តិច​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ដើម្បី​បង្ហាញ​ខ្លួន​​ក្នុង​ទូរទស្សន៍​ពេល​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​នេះ។

បេក្ខជន​រូប​នេះ​ គឺ​វេជ្ជបណ្ឌិត​ដែល​មាន​ឈ្មោះ​ថា Brandon Rogers មាន​អាយុ​ ២៩​ឆ្នាំ​ បាន​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ នេះ​បើ​តាម TMZ។ ផលិតករ​កម្មវិធី​មិន​ទាន់​សម្រេច​ចិត្ត​ទេ​ ថា​តើ​គួរ​តែ​ចាក់​ផ្សាយ​ការ​សម្ដែង​របស់​លោក​នៅ​កម្មវិធី​នេះ​ខែ​ក្រោយ​ ឫ​អត់។

Brandon ត្រូវ​បាន​អ្នក​ចាត់​ចែង​កម្មវិធី​ AGT រក​ឃើញ​នៅ​ក្នុង​ Instagram ដោយ​សារ​តែ​លោក​ឧស្សាហ៍​បង្ហោះ​វីដេអូ​ច្រៀង​ចម្រៀង​របស់​លោក​ជា​ញឹក​ញាប់​នៅ​លើ​គណនី​របស់​ខ្លួន។

ក្នុង​នោះ​ មាន​វីដេអូ​ចម្រៀង​មួយ​​ដែល​លោក​ Brandon បាន​​ច្រៀង​​ Cover ​បទ​​របស់​ក្រុម​ចម្រៀង Boyz II Man បទ "On Bended Knee” ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​នោះ​ ចាប់​អារម្មណ៍​ខ្លាំង​ ហើយ​ប្រកាស​សួរ​អ្នក​គាំទ្រ​ថា​តើ​ចង់​ឲ្យ​ពួក​គេ​នាំ​ Brandon មក​ច្រៀង​ជាមួយ​គ្នា​ ឫ​អត់?

ទី​បំផុត​ Bradon ក៏​បាន​ចូល​រួម​សម្ដែង​ជាមួយ​ក្រុម​ចម្រៀង​នេះ​ ដែល​ធ្វើ​ឲ្យ​លោក​កាន់​តែ​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។ លើស​ពី​នេះ​ទៅ​ទៀត​ ដុក​ទ័រ​ម្នាក់​នេះ​ បាន​ច្រៀង​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ៗ ដូច​ជា Justin Timberlake, Bruno Mars និង Toni Braxton ជា​ដើម​ ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អ្នក​គាំទ្រ (Followers) ដល់​ទៅ​ជាង ៥០,០០០​នាក់។

A post shared by Dr. Brandon Rogers (@drb_rog) on

A post shared by Dr. Brandon Rogers (@drb_rog) on

A post shared by Dr. Brandon Rogers (@drb_rog) on

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ Brandon បាន​ទទួល​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ជា​ច្រើន​ទៅ​ហើយ មុន​ពេល​អ្នក​ចាត់​ចែង​កម្មវិធី AGT រក​គេ​ឃើញ​នៅ​លើ​ Instagram៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី