តួ​អង្គ "Captain America” ថា​នឹង​សម្ដែង​ជា​តួ​នេះ​២​ដង​ទៀត​ចុង​ក្រោយ

  • 2017-06-14 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កិច្ច​សម្ភាសន៍​មួយ​របស់​តួអង្គ​ "Captain America” តារា​សម្ដែង Chris Evan ជាមួយ​នឹង​សារព័ត៌មាន​ The Telegraph គឺ​លោក​​ប្រហែល​ជា​​ត្រូវ​សម្ដែង​ជា​តួអង្គ​នេះ​ចុង​ក្រោយ​នៅ​ក្នុង​រឿង "Avenger” វគ្គ​ទី​៤ ដែល​មិន​ទាន់​មាន​ចំណង​ជើង​នៅ​ឡើយ។​

តារា​សម្ដែង​វ័យ​ ៣៥ឆ្នាំ​រូប​នេះ​បាន​ចុះ​កុង​ត្រា​ដើម្បី​សម្ដែង​ជា​តួ​អង្គ​​ "Captain America” ចំនួន​៦ដង។ ប៉ុន្តែ​ដោយ​សារ​រឿង "Avenger” វគ្គ​ចុង​ក្រោយ​ត្រូវ​បំបែក​ចេញ​ជា​ពីរ​គឺ "Avenger: Infinity War” និង​ "Avenger 4” ​ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​ចូល​រួម​សម្ដែង​មួយ​រឿង​ទៀត​ដែល​ជា​រឿង​ទី​៧។

មូល​ហេតុ​ដ៏​សំខាន់​មួយ​នោះ​គឺ​ សាច់​រឿង​ "Avenger” នេះ​មាន​តួ​អង្គ​ថ្មី​ជា​ច្រើន​​ ដែល​មិន​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​​ដូច​ជា Guardians of the Galaxy, Black Panther, Captain Marvel, Doctor Strange, Ant-Man ជា​ដើម​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ណែ​នាំ​តួអង្គ​ទាំង​នេះ​ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​តួ​អង្គ​ចាស់ៗ​ដូច​ជា​ Iron Man និង Captain America។

បើ​សិន​ជា​កុង​ត្រា​ត្រូវ​បញ្ចប់​ត្រឹម​នេះ​ វា​គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ថា​តើ​នឹង​មាន​អ្នក​ជំនួស​តំណែង​របស់ "Captain America” ឫ​អត់? ​នេះ​ដោយ​សារ​តែ​ខ្សែ​រឿង​ដ៏​ល្បី​នេះ​ដក​ស្រង់​ចេញ​ពី​រឿង​ថ្លុក​ដែល​ មាន​តួអង្គ​ដូច​ជា​ Winter Soldier និង The Falcon អាច​ជំនួស​តំណែង​នេះ។

រឿង “Avenger: Infinity War” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​មេសា​ឆ្នាំ ២០១៨៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ ធារ៉ូ