Justin Bieber វិះ​ត្រូវ​មួយ​ដប​ទឹក​សុទ្ធ​ព្រោះ​ប្រកែក​មិន​ច្រៀង​បទ "Despacito”

  • 2017-06-14 02:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​តារា​ចម្រៀង​ Justin Bieber វិះ​តែ​នឹង​ត្រូវ​ក្បាល​មួយ​ដប​ទឹក​សុទ្ធ​ដោយ​សារ​តែ ប្រកែក​មិន​ព្រម​ច្រៀង​បទ​ "Despacito”។

​ការ​ប្រ​គំ​តន្ត្រី​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​កម្ម​វិធី Summerburst Festival នៅ​ទី​ក្រុង Stockholm ប្រ​ទេស​ស្វីស​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចម្រៀង​និង​ DJ ជា​ច្រើន​រូប។

ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​ដោយ​សារ​តែ​មាន​អ្នក​គាំ​ទ្រ​ម្នាក់​នៅ​ក្បែរ​ឆាក​បាន​ស្រែក​សំណូម​ពរ​ឲ្យ​ Justin ច្រៀង​បទ​នេះ​។ ប៉ុន្ដែ​ស្រាប់​តែ​តារា​វ័យ​ក្មេង​នេះ​ឆ្លើយ​តប​វិញ​ថា​៖ "ខ្ញុំ​មិន​អាច​​ច្រៀង​បទ "Despacito” ទេ" មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Justin បាន​បន្ថែម​ទៀត​ថា​​ "ខ្ញុំ​មិន​ចេះ​ច្រៀង​បទ​ហ្នឹង​ទេ"។

ខណៈ​ពេល​ដែល​អ្នក​ទស្សនា​ភាគ​ច្រើន​កំពុង​តែ​ហ៊ោ​កញ្ជ្រៀវ​ស្រាប់​តែ​មាន​ម្នាក់​ បាន​គប់​ដប​ទឹក​សុទ្ធ​សំដៅ​មក​លើ​ Justin តែ​ម្ដង​វិះ​តែ​នឹង​ត្រូវ​ក្បាល។ ពេល​នោះ​ Justin បាន​គេច​ផុត​ហើយ​និយាយ​ថា៖ "សូម​កុំ​គប់​របស់​របរ​ដាក់​ខ្ញុំ​អី" ដោយ​ស្ងប់​អារម្មណ៍។

នេះ​មិន​មែន​ជា​លើក​ទី១ទេ​ ដែល Justin ភ្លេច​ប៉ារ៉ូល​នូវ​បទ​ចម្រៀង​នេះ​ ថ្មីៗ​កន្លង​ទៅ​ Justin ក៏​ធ្លាប់​ភ្លេច​ហើយ​ច្រៀង Blah Blah Blah តាម​តែ​ចិត្ត​គេ​ទៅ​វិញ៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ