បុរស​​ហ្វីលីពីន​ម្នាក់​នេះ​តុប​តែង​មុខ​ជា “Wonder Woman” ដូច​ខ្លាំង​រហូត​តួ​អង្គ​ចេញ​មុខ​សរសើរ​(វីដេអូ)

  • 2017-06-17 03:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​អ្នក​ពូកែ​តុប​តែង​មុខ Paolo Ballesteros ត្រូវ​បាន​តួអង្គ​ “Wonder Woman” កោត​សរសើរ ​ដោយសារ​​តុប​តែង​ខ្លួន​ជា​តួអង្គ​នេះ​ដូច​និង​ស្អាត​ខ្លាំង​។

លោក Paolo Ballesteros
លោក Paolo Ballesteros ពេល​តុប​តែង​ខ្លួន​ជា​ Wonder Woman

​លោក​ Paolo Ballesteros ល្បី​ឈ្មោះ​ដោយ​សារ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ក៏​ដូច​ជា​ក្នុង​រឿង​មួយ​ចំនួន នៅ​ហ្វីលីពីន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ជន​ជាតិ​ហ្វីលីពីន​ម្នាក់​នេះ​ល្បី​ឈ្មោះ​ខ្លាំង​ខាង​តុប​តែង​មុខ​កែប្រែ​ទៅ​ជា​តារា​ល្បី​ៗ​ ដោយ​គ្រាន់​តែ​ប្រើ​ម្សៅ​តែ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ​ Paolo Ballesteros បាន​កែ​ប្រែ​ខ្លួន​ទៅ​ជា​ “Wonder Woman” ដែល​ធ្វើ​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ រាប់​បញ្ចូល​ទាំង​តារា​សម្ដែង Gal Gadot ផ្ទាល់​តែ​ម្ដង​ដែល​សម្ដែង​ជា​តួ​អង្គ​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម