ភ្ញាក់​ផ្អើល​! កីឡា​ករ​បាល់​បោះ​ម្នាក់​សុំ Victoria ​សមាជិក​ក្រុម​ f(x) រៀប​ការ​លើ​ឆាក​ចឹង​ហ្មង!

  • 2017-06-16 09:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់​ល្បី​ឈ្មោះ​ម្នាក់​ឈ្មោះ​ Shaquille O'Neal បាន​ចាប់​ចិត្ត​ស្រលាញ់​មេ​ក្រុម​ចម្រៀង f(x) គឺ​ Victoria ខណៈ​ដែល​ពួក​គេ​កំពុង​ថត​កម្មវិធី​ជាមួយ​គ្នា។

អតីត​កីឡាករ​បាល់​បោះ​ល្បី​ឈ្មោះ​ម្នាក់​នេះ​ ថ្មីៗ​នេះ​កំពុង​តែ​ថត​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា "Beat the Champions” ជាមួយ​នឹង​តារា​ចម្រៀង​Victoria។ កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​នេះ​ គាត់​បាន​បង្ហោះ​សារ​តាម​បណ្តាញ Weibo ថាតារា​សញ្ជាតិ​ចិន​ Angelababy ធ្លាប់​ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត​បំផុត ប៉ុន្ដែ​ឥឡូវ​ប្តូរ​មក​ Victoria វិញ​ដោយ​សារ​តែ​ Angelababy រៀប​ការ​រួច​ទៅ​ហើយ។ បន្ទាប់​មក​ក៏​ Tag ឈ្មោះ​របស់ Victoria ហើយ​សួរ​ថា​តើ​ព្រម​រៀប​ការ​ជាមួយ​ខ្ញុំ​ទេ?

​​​មិន​ត្រឹម​តែ​ប៉ុន​ហ្នឹង​ទេ មាន​អ្នក​គាំ​ទ្រ​ម្នាក់​បាន​ចែក​រំលែក​វីដេអូ​ថត​បាន​ពី​ការ​ថត​កម្មវិធី "Beat the Champions” ដែល​មាន​ឃើញ​លោក Shaquille O'Neal លុត​ជង្គង់​ចុះ​នៅ​ខាង​មុខ​ Victoria រួច​ក៏​ប្រគល់​បាច់​ផ្កា​និង​ចិញ្ចៀន​ជូន​នាង។ Victoria ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​នាង​បាន​និយាយ​ប្រាប់​វិញ​ថា ចាំ​នាង​សួរ​ម្ដាយ​សិន។

ហើយ​បន្ទាប់​មក​ Shaquille O'Neal បាន​បង្ហោះ​រូប​ថត​មួយ​ ជាមួយ​នឹង​ពាក្យ​ថា "សង្សារ​ចិន​ថ្មី​របស់​ខ្ញុំ"៕

បើ​ចង់​ដឹង​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចុច​អាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ