​ឈុត​នេះ​របស់​ Emma Watson ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ ពេល​នាង​​ចូល​រួម​កម្មវិធី​មួយ

  • 2017-06-23 02:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រវល់​ក្នុង​ការ​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​នាង​​ "The Circle”​ តារា​សម្ដែង​ Emma Watson នៅ​តែ​ឆ្លៀត​ពេល​ចូល​រួម​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា "The Circle Paris photocall” នៅ​ហូតែល​ Le Bristol ទីក្រុង​ប៉ារីស​កាល​ពី​ម្សិល​មិញ។

តួ​រឿង​ "Beauty and the Beast” វ័យ ២៧​ ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​​អារម្មណ៍​ដោយ​ស្លៀក​រូប​មួយ​ឈុត​ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ។

ឈុត​សំលៀក​បំពាក់​នោះ​គឺ​ជា​ ម៉ូត​រ៉ូប​មួយ​ពី Louis Vuitton ពណ៌​ខ្មៅ​ជាមួយ​នឹង​ការ​តុប​តែង​ស្លឹក​ឈើ​ពណ៌​មាស​ពី​លើ​ដែល​មើល​ទៅ​ពិត​ជា​សម​នឹង​នាង​ខ្លាំង។ ចំណុច​ដែល​គួរ​ទាក់​ទាញ​មួយ​ទៀត​នោះ​គឺ​ឈុត​សំលៀក​បំពាក់​នោះ​មាន​លក្ខណៈ​ជា​ស្បៃ​ខាង​លើ ហើយ Emma បាន​ពាក់​អាវ​យឺត​ពណ៌​ស​ខាង​ក្នុង​។

ក្រៅ​ពី​នេះ​នាង​មិន​មាន​ពាក់​គ្រឿង​អលង្ការ​អ្វី​ជា​ធំ​ដុំ​ទេ​ គ្រាន់​តែ​ពាក់​ក្រវិល​​ពណ៌​ខ្មៅ​សង​ខាង និង​ស្ពាយ​កាបូប​ចំហៀង​ ដើម្បី​មើល​ទៅ​សាក​សម​នឹង​ចូល​រួម​កម្ម​វិធី៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ