សមាជិក​ក្រុម​ BLACKPINK ប្រាប់​ពី​ប្រភេទ​បុរស​ដែល​ពួក​គេ​ពេញ​ចិត្ត

  • 2017-06-22 23:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ចង់​ដឹង​ទេ​ថា​ ស្រីៗ​ស្អាត​សមាជិក​ក្រុម​ BLACKPINK ទាំង​បួន​រូប​នេះ​ចង់​បាន​បុរស​ប្រភេទ​ណា​មក​ធ្វើ​ជា​គូ​ជីវិត​របស់​គេ? ពេល​នេះ​ចម្លើយ​សម្រាប់​សំណួរ​គឺ​ត្រូវ​បាន​ពួក​គេ​បក​ស្រាយ​ហើយ ដោយ​បញ្ជាក់​ពី​អ្វី​ដែល​ពួក​ចង់​បានពី​មនុស្ស​ប្រុស​ដែល​នឹង​​យក​មក​ធ្វើ​ជា​គូ​ជីវិត។

នេះ​ជា​ជម្រើស​សម្រាប់​សមាជិក​នីមួយៗ៖

Jennie

Jennie បាន​និយាយ​ថា​ បុរស​ក្នុង​ក្តី​ស្រមៃ​របស់​នាង​គឺ​ជា​បុរស​ម្នាក់​ដែល​ស្រលាញ់​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារកិច្ច​ការងារ​របស់​ខ្លួន។

Jisoo

Jisoo ស្រលាញ់​បុរស​ដែល​មាន​បេះដូង​កក់​ក្ដៅ​ ដែល​អាច​កំដរ​នាង​បាន​ល្អ។

Lisa

Lisa បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​របស់​នាង ដែល​នាង​ចូល​ចិត្ត​បុរស​វ័យ​រាង​ចំណាស់។ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​បុរស​ៗ​អាយុ​ប្រហាក់​ប្រហែល​នឹង​នាង​ បុរស​ចាស់ៗ​អាច​មើល​ថែ​នាង​ល្អ​ជាង។ ប៉ុន្ដែ​នាង​បាន​បញ្ជាក់​ថា៖ "ចាស់!​ តែ​មិន​ចាស់​ពេក​ទេ"។

Rose

Rose ពេញ​ចិត្ត​បុរស​ដែល​​អាច​ច្រៀង​បាន​និង​មាន​សំឡេង​ពីរោះ​។ នាង​បាន​បញ្ជាក់​ទៀត​ថា​បុរស​ដែល​អាច​ច្រៀង​បាន​ល្អ​នៅ​ក្នុង​សិល្បៈ​តន្ត្រី​គឺ​មាន​ច្រើន​រូប​ណាស់។ BIGBANG មាន​សំឡេង​ពីរោះ​ជាងគេ​ ដោយ​នាង​ប្រាប់​ថា​ដូច្នេះ​។ បើ​សិន​ជា​នាង​អាច​សម្ដែង​ជាមួយ​ BIGBANG បាន​នោះ​គឺ​ជា​កិត្តិយស​មួយ​បំផុត​សម្រាប់​នាង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ