Britney Spears បង្ហើប​ថា​ ចង់​មាន​បទ​ចម្រៀង​ច្រៀង​ជាមួយ Beyonce

  • 2017-06-22 07:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​កំពូល​តារា​ចម្រៀង​ប៉ុប​ Britney Spear និយាយ​ថា​ចង់​មាន​បទ​ឆ្លើយ​ឆ្លង​ជាមួយ​តារា​ចម្រៀង​សំឡេង​ល្អ​ Beyonce។

តារា​ចម្រៀង Britney Spear

អ្នក​ទាំង​ពីរ​ធ្លាប់​ចូល​រួម​ច្រៀង​ជាមួយ​គ្នា​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៤ សម្រាប់​វីដេអូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Pepsi ដែល​ក្នុង​នោះ​មាន​តារា​ស្រី​មួយ​រូប​ទៀត​គឺ Pink ចូល​រួម​ច្រៀង​ជាមួយ។

តារា​វ័យ​៣៥ឆ្នាំ​រូប​នេះ​បាន​បន្ត​​ប្រាប់​សារព័ត៌មាន The Bangkok Post ថា​៖ "នាង​គឺ​ពិត​ជា​ពូកែ​ និង​បទ​ចម្រៀង​របស់​នាង​គឺ​ពិត​ជា​អស្ចារ្យ​ណាស់"។ ម្យ៉ាង​ទៀត​នាង​បាន​សរសើរ​ Beyonce ចំពោះ​អាល់​ប៊ុម​ "Lemonade” ដែល​បាន​យក​វា​មក​ធ្វើ​ជា​វិធី​មួយ​សម្រាប់​​កំដរ​អារម្មណ៍​ផ្លូវ​ចិត្ត​ទៀត​ផង។

Britney ក៏​បាន​បន្ថែម​ទៀត​ថា​នាង​កំពុង​តែ​ ផលិត​បទ​ចម្រៀង​ថ្មី​ ហើយ​មិន​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​អ្វី​សម្រាប់​ឆ្នាំ​នេះ​ទេ។

តារា​ចម្រៀង​ Beyonce

គូស​បញ្ជាក់​ថា​​តារា​ចម្រៀង​ Britney Spear ទើប​តែ​បញ្ចេញ​អាល់​ប៊ុម​ចុង​ក្រោយ​របស់​នាង​ចំណង​ជើង​ថា "Glory” កាល​ពី​ឆ្នាំ​២០១៦។ ហេតុ​ដូច​នេះ​ហើយ​ បើ​សិន​ជា​នាង​អាច​មាន​ឱកាស​ផលិត​ចម្រៀង​ជាមួយ​ Beyoce មែន​អ្នក​គាំទ្រ​ត្រូវ​រង​ចាំ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ទៀត​ទម្រាំ​ដល់​ពេល Britney ចាប់​ផ្តើម​ផលិត​អាល់​ប៊ុម​ថ្មី​របស់​នាង៕

នេះ​ជា​វីដេអូ Pepsi កាល​ពី​ឆ្នាំ​២០០៤៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ