រូបថត​មួយ​សន្លឹក​ៗរបស់ Beyonce អាច​រក​លុយ​បាន​កប់​ក្តោងលើ​បណ្ដាញ​សង្គម​

  • 2017-04-06 02:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ត្រឹម​ពេល​នេះ Selena Gomez គឺ​ជា​តា​រា​ល្បី​ដែល​មាន​អ្នក​តាម​ដាន (follow) ច្រើន​ជាង​គេ រហូត​ដល់​ជាង​១១៦ លាន​ followers នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram។ ប៉ុន្តែ​នាង​មិន​មែន​ជា​តា​រា​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​បណ្តាញ​សង្គម​ទេ អ្នក​ដែល​ខ្លាំង​ជាងគេ​គឺ Beyonce។ នេះ​បើ​តាម​ D'Marie Analyitcs។

គ្រាន់​តែ​រូបថត​មួយ​សន្លឹក​​របស់​ Beyonceចែក​ចាយ​លើ​បណ្តាញ​សង្គម​ផ្សេងៗ នោះ​អាច​រក​ចំ​នូល​បាន​ដល់ទៅជាង១លានដុល្លារឯណោះ។ នាង​គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់​គត់​ ដែល​អាច​រក​បាន​ខ្ទង់លាន​ដុល្លារ​ ខណៈ Selena Gomez វិញ​អាច​រក​បាន​តែ​ជាង ៧៧៧,០០០ ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​​ការ​បង្ហោះ​រូប​មួយ​សន្លឹកនៅ​លើ​បណ្ដាញ​សង្គម Facebook, Twitter និង​ Instagram។

ហើយ​ថ្មីៗ​នេះ Beyonce ទើប​នឹង​ទំលាក់​ Selena Gomez ពី​រូប​ថត​នៅ​ក្នុង​ Instagram ដែល​មាន​ចំនួន អ្នក​ Like ច្រើន​បំផុត​ ដោយ​រូបថត​មាន​ផ្ទៃពោះ​របស់​នាង។

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី