ឪពុក​ Miley Cyrus ​និយាយ​សរសើរ​គូ​ដណ្ដឹង​កូនស្រី​ខ្លួនពេញ​ៗ​មាត់ (វីដេអូ)

  • 2017-06-22 03:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​​តារា​ចម្រៀង​ចង្វាក់​ស្រុកស្រែ​(Country) លោក Billy Ray Cyrus បាន​និយាយ​សរសើរ​ចំ​ៗ​ពី​គូ​ដណ្ដឹង​របស់​កូន​ស្រី​ខ្លួន តារា​សម្ដែង​សញ្ជាតិ​អូស្ត្រាលី​លោក Liam Hemsworth។

ខណៈ​ពេល​ដែល​តារា​រូប​នេះ​ជួប​និយាយ​ជាមួយ​ពិធី​ករ​ Larry Edmur និង​ពិធី​ការិនី Kylie Gillies ក្នុង​កម្មវិធី The Morning Show លោក​បាន​និយាយ​ថា​លោក​គឺ​ជា​អ្នក​គាំទ្រ​ធំៗ​​មួយ​រូប​សម្រាប់​តួ​រឿង “Hunger Games” ដែល​ជា​គូ​ដណ្ដឹង​របស់​កូន​ស្រី​។

លោក​ Billy បាន​និយាយ​​ថា​៖​ "​គេ​ជា​មនុស្ស​ល្អ" ហើយ​ព្រម​ទាំង​បន្ត​ទៀត​ថា៖ "គ្រួសារ​របស់​គេ​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ល្អ​ៗ យើង​ស្រលាញ់ Liam គាត់​គឺ​ពិត​ជា​បុរស​ដ៏​ល្អ​ម្នាក់"។

លើស​ពី​នេះ​ទៅ​ទៀត​ ឪពុក​របស់​ Miley បាន​រំលឹក​ពី​អនុស្សាវរីយ៍​ខ្លះ​ៗ ដែល​បង្ហាញ​ពី​អារម្មណ៍​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ទង្វើ​របស់​​អនាគត​កូន​ប្រសា​ប្រុស​របស់​ខ្លួន។

​​គូស​បញ្ជាក់​ថា​ Miley នឹង​គូ​ដណ្ដឹង​​ Liam Hemsworth បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ឆ្នាំ ២០០៩​ មក​ម្ល៉េះ ហើយ​ក៏​ប្រកាស​ភ្ជាប់​ពាក្យ​នៅ​ឆ្នាំ ២០១២។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​ ២០១៣ ដោយ​សារ​តែ​មាន​បញ្ហា​ចម្រូង​ចម្រាស់​ច្រើន​អ្នក​ទាំង​ពីរ​ក៏​បែក​គ្នា​មួយ​រយៈ​ ប៉ុន្តែ​ក៏​ត្រូវរ៉ូវ​គ្នា​វិញ​ថ្មីៗ​នេះ​៕

នេះ​វីដេអូ​ដែល​ Billy Ray សរសើរ​លោក Liam Hemsworth៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ