MV "Malibu" ថ្មី Miley Cyrus រៀបរាប់ពីអារម្មណ៍ខ្លួនចំពោះគូដណ្តឹង
- 2017-05-12 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MV "Malibu" ថ្មី Miley Cyrus រៀបរាប់ពីអារម្មណ៍ខ្លួនចំពោះគូដណ្តឹង
ចន្លោះមិនឃើញ
តារាចម្រៀង Miley Cyrus តែងខ្លួនយ៉ាងសុភាព និង ផ្លាស់ប្ដូរស្ទើរតែទាំងស្រុងសម្រាប់វីដេអូចម្រៀងថ្មី "Malibu” ដែលច្រៀងរៀបរាប់ពីអារម្មណ៍របស់ខ្លួនដែលមានចំពោះគូដណ្តឹង។
ទោះបីជាបទចម្រៀងនេះមិនបានចូលរួមសម្ដែងដោយគូដណ្ដឹងគឺតារាសម្ដែង Liam Hemsworth ក៏ដោយ ក៏វត្តមានរបស់តារាម្នាក់នេះមាននៅពេញអត្ថន័យបទចម្រៀង ព្រមទាំងចិញ្ចៀនភ្ជាប់ពាក្យដែល Miley បានបង្ហាញដោយពាក់វាវិញផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺរូបភាពគម្រប Album របស់បទចម្រៀងនេះគឺត្រូវបានថតដោយគូរដណ្ដឹងរបស់ Miley ទៀតផង។ ពោលគឺវីដេអូចម្រៀងនេះគឺត្រូវបានថតនៅ ឆ្នេរ Malibu រដ្ឋ Caifornia ដែលបង្ហាញថាពួកគេចាប់ផ្ដើមស្រលាញ់គ្នាខ្លាំងម្ដងទៀត៕
ប្រិយមិត្តយល់យ៉ាងណាដែរចំពោះវីដេអូចម្រៀងថ្មីរបស់ Miey Cyrus មួយបទនេះ???
ទស្សនាវីដេអូចម្រៀងនេះខាងក្រោម៖
ចុចអាន៖ Miley Cyrus លែងបែកកម្មដ្ឋានស្លៀកពាក់ត្រឹមត្រូវក្នុងក្របទស្សនាវដ្ដីថ្មី