គណៈកម្មការ​ BGT នឹង​បង្កើត​គម្រោង​មួយ​សម្រាប់​អ្នក​ជួប​ហេតុការណ៍​ភ្លើង​ឆេះ​អគារ​ Grenfell

  • 2017-06-16 08:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ដ៏​ល្បី​ប្រចាំ​កម្មវិធី​ America's Got Talent និង​ Britain's Got Talent បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា​ លោក​កំពុង​មាន​គម្រោង​ រៀប​ចំ​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​អគារ​ Grenfell។

លោក​ Simon Cowell ដែល​ជា​គណៈកម្មការ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ Got Talent បាន​បង្ហោះ​សារ​មួយ​លើ​គណនី​ Twitter ថា​៖ "ខ្ញុំ​កំពុង​មើល​វីដេអូ​នៃ​ហេតុការណ៍​នៃ​ការ​ឆេះ​អគារ​ Grenfell ក្នុង​ទីក្រុង​ London ហើយ​ខ្ញុំ​ពិត​ជា​ខ្លាច​ផ្សារ​ណាស់។ ពួកយើង​បញ្ជាក់​​​ព័ត៌មាន​ច្បាស់​ការ​មួយ​ទាក់ទង​នឹង​ ការ​រៃអង្គាស​ថវិកា​សម្រាប់​ជន​រងគ្រោះ​ តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ ក្នុង​យប់​នេះ​តែ​ម្ដង"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ផ្ទះ​របស់​គណៈកម្មការ​ដ៏​ល្បី​រូប​នេះ​ ក៏​ស្ថិត​នៅ​ម្ដុំ​អគារ​ដែល​បាន​ឆេះ​នោះ​ដែរ​ ប៉ុន្តែ​សំណាង​ល្អ​ មិន​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ឡើយ៕

ចុចអាន៖

ប្រភព៖ sky   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម