ម៉ោះ! មកស្គាល់ អូនម៉ាប់ថ្ពាល់ប៉ោង ដែលកំពុងល្បីពេញអ៊ីនធឺណេត

  • 2017-06-23 02:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ដ៏​ទ្រលុកទ្រលន់​គួរឲ្យ​ស្រលាញ់​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រើន​ តាម​រយៈ​វីដេអូ​ក្បាច់​រាំ​របស់​គេ​ដែល​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធើណិត។

Sugianto ដែល​មាន​ឈ្មោះ​ក្រៅ​ "TATAN” បាន​ក្លាយ​ជា​កុមារ​ល្បី​ម្នាក់​ និង​ត្រូវ​បាន​ស្គាល់​ពី​មហាជន​ជា​ច្រើន​នាក់​ ហើយ​មាន​អ្នក​តាមដាន​ (Follower) រហូត​ទៅដល់​ជាង​ ៣លាន​នាក់ លើ​ Instagram។

TATAN កើត​ថ្ងៃ​ទី​ ២៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៣​ មក​ទល់​បច្ចុប្បន្ន​មាន​អាយុ​ ៤​ឆ្នាំ​ហើយ ហើយ​បើ​និយាយ​ពី​អាហារ​ដែល​ កុមារា​រូបនេះ​ចូលចិត្ត​វិញ​គឺ​ មីឆា និង​តែទឹកកក។ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ គឺ​ថ្ពាល់​របស់​ TATAN ប៉ោង​មូល​ធំ​គួរ​ឲ្យ​ក្នាញ់​ណាស់​ ឃើញ​ហើយ​ចង់​តែ​ចាប់​ថើប។

វីដេអូ​រាំ​របស់​កុមារ​ឥណ្ឌូណេស៊ី​ រូប​នេះ​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ និង​មាន​ការ​កោត​សរសើរ​ពី​សមត្ថភាព​របស់​គេ​ខ្លាំង​ណាស់ ហើយ​ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​ដូច​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី