មិនណយទេ! តារា Instagram មាឌល្អិតម្នាក់នេះកំពុងល្បីខ្លាំងណាស់
- ពុធ, 31 ឧសភា 2017 23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនណយទេ! តារា Instagram មាឌល្អិតម្នាក់នេះកំពុងល្បីខ្លាំងណាស់
ចន្លោះមិនឃើញ
កុមារីជនជាតិជប៉ុនម្នាក់ អាយុទើប ៦ឆ្នាំ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងលើ បណ្ដាញសង្គម តាមរយៈការបង្ហាញម៉ូដដ៏ពេញនិយម និងភាពគួរឲ្យស្រលាញ់របស់នាង ជាងមនុស្សចាស់ឆ្ងាយ។
ក្មេងតូចរូបនេះមានឈ្មោះថា Coco Hamamatsu បានទាក់ទាញការចាប់អារម្មណ៍ និងទទួលបានចំនួនអ្នកតាមដាន (Follow) ជាច្រើននាក់លើ Instagram ដោយសារស្ទីលថតរូប និងសំលៀកបំពាក់ដ៏ទាន់សម័យរបស់នាង។ ទេពកោលសល្យពីកំណើតរបស់នាងទាំងនេះហើយ ទើបនាំឲ្យកុមារីរូបនេះ ក្លាយទៅជាតារាម៉ូដែលតូច។
បើតាមវីដេអូបទសម្ភាសន៍មួយជាមួយវិបសាយ Vice បានបង្ហាញថាគ្រួសាររបស់ Cocoជាម្ចាស់ហាងសំលៀកបំពាក់មួយដែលមាន ឈ្មោះថា Funktique ដែលស្ថិតក្នុងស្រុក Harajuku ប្រទេសជប៉ុន។ ម្ដាយរបស់នាងបាននិយាយថា ទំនេរពីការសិក្សា កូននាងតែងតែរវល់លេង Instagram។ លោកស្រីបន្តថា Coco ចាប់អារម្មណ៍លើ វិស័យម៉ូដនេះ តាំងពីអាយុ ៣ឆ្នាំម្ល៉េះ។
បើនិយាយពីការកាច់រាងថត និងទឹកមុខរបស់នាងវិញ មិនចាញ់ តារាម៉ូដែលអាជីពប៉ុន្មានទេ ណាមួយនាងទើបតែនៅក្មេងខ្ចី តែសមត្ថភាពខ្លាំងប៉ុណ្ណឹង ទម្រាំថ្ងៃអនាគត នាងនឹងកាន់តែខ្លាំង៕
*ចុចអាន៖
-ក្មេងស្រីអាយុទើប ៣ឆ្នាំម្នាក់ ថតត្រាប់តាមស្ត្រីល្បីៗ កំពុងល្បីពេញអ៊ីនធឺណិត
-ក្មេងប្រុសនេះ១០ឆ្នាំទេ តែផាត់មុខវិញមនុស្សចាស់សុំខ្មាស