ក្មេង​ស្រី​អាយុ​ទើប ៣​ឆ្នាំ​ម្នាក់ ថត​ត្រាប់​តាម​ស្ត្រីល្បីៗ កំពុងល្បីពេញអ៊ីនធឺណិត

  • 2017-05-28 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​តូច​អាយុ​ទើប​ ៣​ឆ្នាំ​រូប​នេះ​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​សារ​នាង​បាន​ថត​រូប​ ត្រាប់​តាម​នារី​ដែល​មាន​ឥទ្ធិពល​ជា​ច្រើន​នាក់​ ។

ហេតុផល​ដែល​នាំ​ឲ្យ​ក្មេង​តូច​ឈ្មោះ​ Scout ចាប់ផ្ដើម​ការងារ​មួយ​នេះ​ គឺ​ដោយសារ​លោក​យាយ​របស់​នាង​ មាន​ជំងឺ​មហារីក​សុដន់​ រហូត​ដល់​ថ្នាក់​ជ្រុះ​សក់​។ ពេល​នោះ​ នាង​ពិបាក​ចិត្ត​ណាស់​ ដូច្នេះ​ម្ដាយ​របស់​នាង​ ក៏​រក​វិធី​បន្ធូរ​ចិត្ត​នាង​ ដោយ​បង្រៀន​ពី​ស្ត្រី​ណា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ និង​ភាព​រឹងមាំ​ដែល​មនុស្ស​ស្រី​ត្រូវ​មាន​។

ម្ដាយ​កុមារី​រូប​នេះ​បាន​និយាយ​ថា​៖ "ការងារ​មួយ​នេះ​បាន​បង្រៀន​ខ្ញុំ​ច្រើន​ ជាង​បង្រៀន​កូន​ខ្ញុំ​ទៅ​ទៀត។ ទោះ​បី​ Scout ថត​ត្រាប់​តាម​ជន​ល្បី​ៗ​ជា​ច្រើន​ ប៉ុន្តែ​ខ្ញុំ​លើក​ទឹក​ចិត្ត​នាង​ ឲ្យ​ធ្វើ​ជា​ប្រភេទ​មនុស្ស​ដែល​នាង​ចង់​ធ្វើ​។ បើ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​ ខ្ញុំ​គិត​ថា​ នាង​នឹង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​"៕

*ចុចអាន៖

-លោកយាយ​អាយុ ៦៣​ឆ្នាំ​ ផ្លាស់​ប្ដូរ​ជីវិត​ទៅ​រក​វិថី​ដ៏​ត្រចះត្រចង់​ តាម​រយៈ​រឿ​ង​អស្ចារ្យ​មួយ​

-អស់សំណើច! ក្មេង​តូចៗ​គួរឲ្យ​ស្រលាញ់ ដែល​មាន​មុខមាត់ដូចតុក្កតា

-បុរស​ម្នាក់​ល្បី​នៅ​លើ​ Instagram ដោយ​សារ​ពូកែ​កាត់ត​រូបភាព​កំប្លែង​ៗ​ជាមួយ​តារា​ល្បីៗ

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម