លោកយាយ​អាយុ ៦៣​ឆ្នាំ​ ផ្លាស់​ប្ដូរ​ជីវិត​ទៅ​រក​វិថី​ដ៏​ត្រចះត្រចង់​ តាម​រយៈ​រឿ​ង​អស្ចារ្យ​មួយ​

  • 2017-05-04 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​វ័យ​ ៦៣​ឆ្នាំ​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​ Lyn Slater រស់​នៅ​ក្នុង​ទៅ​ក្រុង​ New York និង​ជា​​គ្រូ​បង្រៀន​ម្នាក់​ក្នុង​សាកលវិទ្យាល័យ​ Fordham បាន​ផ្លាស់​ប្ដូរ​ជីវិត​ទៅ​រក​វិថី​ដ៏​ត្រចះត្រចង់​ តាម​រយៈ​រឿ​ង​អស្ចារ្យ​មួយ​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក​ស្រី​ Lyn ត្រូវ​បាន​អ្នក​ថត​រូប​ជា​ច្រើន​ យល់​ច្រឡំ​ថា​ជា​តារា​ល្បី​ក្នុង​វិស័យ​ម៉ូដ​ទាន់​សម័យ​ ខណៈ​ពេល​ដែល​លោក​ស្រី​កំពុង​រង់ចាំ​មិត្ត​ភ័ក្ដិ​នៅ​ជិត​មជ្ឈមណ្ឌល​សិល្បៈ​ Lincoln Center ដែល​ទីកន្លែង​ដែល​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​រៀងរាល់​សប្ដាហ៍​។

A post shared by Accidental Icon (@iconaccidental) on

ថ្លែង​ទៅ​កាន់​ ទស្សនា​វដ្ដី​ Grey Magazine អ្នក​គ្រូ​រូប​នេះ​បាន​និយាយ​ថា​៖ "ខ្ញុំ​តែង​ពេញចិត្ត​ម៉ូដ​ និង​សំលៀកបំពាក់​ទាន់​សម័យ​ ប៉ុន្តែ​ខ្ញុំ​ជា​គ្រូ​បង្រៀន​ ហើយ​ការងារ​មួយ​នេះ​មាន​វិន័យ​របស់​វា​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​បត់បែន​ទៅ​តាម​នោះ​ សម្រាប់​ម៉ោង​បង្រៀន​របស់​ខ្ញុំ​"។

បើ​ទោះ​បី​ អាជីព​ថ្មី​ក្នុង​វិស័យ​ម៉ូដ​សំលៀកបំពាក់​ទទួល​បាន​ជោគជ័យ​យ៉ាងណា​ក្ដី​ ក៏​លោកស្រី​មិនបាន​បោះបង់​ការងារ​ជា​គ្រូ​បង្រៀន​ដែរ​។ ជាមួយ​គ្នា​នោះ​ តារាម៉ូដែលវ័យ​ ៦៣​ឆ្នាំ​រូប​នេះ​ក៏​បាន​បង្កើត​ Blog​ មួយ​មាន​ឈ្មោះ​ថា​ "Accidental Icon” ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ព្រោះ​វា​សំបូរ​ទៅ​ដោយ​ ស្ទាយល៍​ប្លែក​ៗ​ និង​ ពេញ​និយម​ជាច្រើន​។

ពិសេសជាងនេះទៅទៀត លោក​ស្រី​ Lyn តែង​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្ហាញ​ម៉ូដ​ជា​ហូរហែ​ ហើយ​ម៉ាក​សំលៀកបំពាក់​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​៖ Uniqlo, Refinery29 និង​ Mango ក៏​ធ្លាប់​បាន​សហការជាមួយ លើ​គម្រោង​ជា​ច្រើន​របស់​លោកស្រីផង​ដែរ​៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម